header ads

Sponsor

លោក ទិត សុធា ជាមន្ត្រីជាន់ខ្ពស់មួយរូប ដែលជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសសេរសារបង្ហោះនៅលើគណនីរបស់លោក ដោយបានប្រៀ់បធៀបសម័យ បច្ចុប្បន្ន ទៅនឹងសម័យប៉ុលពត ថាអត់ភ្លើង ប្រើប្រាស់ គ្មាន ចំណើរអាហារ ហូបគ្រប់គ្រាន់  គេបង្ខំឲ្យធ្វើការហេតុអីរស់បាន ហើយចុះពេលនេះ គ្រាន់តែខកខានប្រើប្រាស់ភ្លើងមួយរយៈ ហេតុអ្វីក៏ស្រែកថ្ងូរយ៉ាងនេះ? អាចមកពីធ្លាប់បានរស់នៅសុខស្រួល ទើបពិបាកទ្រាំនឹងការលំបាក។

ក្រោយសារត្រូវបានបង្ហោះឡើង  អ្នកនយោបាយវ័យក្មេង លោក សុខ វឌ្ឍនាសាប៊ុង  ប្រធាន គណបក្សខ្មែរក្រោក និងបច្ចុប្បន្ន មានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាលកម្ពុជាបាន សម្តែងការមិនពេញចិត្ត ចំពោះមន្ត្រីជាន់ខ្ពស់ ខាងលើ ដោយបានយកការដឹកនាំដោយសម្តេច តេជោ សែន ទៅប្រៀបធៀប នឹងការដឹកនាំសម័យ ប៉ុលពល  រឿង ភ្លើងអគ្គីសនី ទៅវិញ។

ខាងក្រោមនេះជាសារទាំងស្រុងដែលបានលើកឡើងដោយឯកឧត្តម ៖

សម្រាប់ខ្ញុំអាកាសធាតុហួតហែងក៏មិនក្ដៅប៉ុន្មានដែរ តែលឺលោកនិយាយអ៊ីចឹងក្ដៅចិត្តតែម្ដង ដែលលោកចេះតែយកបច្ចុប្បន្នទៅធៀបនឹងអតីតកាល

សម័យនេះសម័យអីហេីយ ? គឺសម័យក្រោមការដឹកនាំរបស់សម្ដេចតេជោ មិនមែនកម្ពុជាក្រោមការដឹកនាំរបស់ សាឡុត ស នោះទេ , បច្ចុប្បន្ននេះ សាំង និង អគ្គីសនីត្រូវបានចាត់ទុកជា ច្រវ៉ាក់នៃសេដ្ឋកិច្ច កាលណាច្រវ៉ាក់ដាច់ កង់មិនអាចវិលទៅមុខបានទេ , ពេលដាច់អគ្គីសនី សេវាទូរស័ព្ទ សេវាអ៉ីនធេីណេត គឺរអាក់រអួល , សង្វាក់ផលិតកម្ម សិប្បកម្ម ឧស្សាហកម្ម គឺរអាក់រអួល នាំអោយសេដ្ឋកិច្ចមានភាពរាំងស្ទះបន្តិចដែរ តែធ្វេីយ៉ាងម៉េចបេីបញ្ហានេះជាកត្តាធម្មជាតិ ភាពខ្វះខាតប្រាកដជាមាន តែបញ្ហានេះពលរដ្ឋគាត់យល់បានថា មកពីបាតុភូត El Lino ដែលបង្ករភាពក្ដៅមកលេីផែនដី ដែលធ្វេីអោយទឹករីងហួតនាំអោយទំនប់វារីអគ្គីសនីមិនអាចបំពេញនូវតម្រូវការអគ្គីសនីទាន់ពេលវេលា ,

លោកឯងចេះតែយកសម័យបច្ចុប្បន្នដែលមានសព្វបែបយ៉ាង និងមានតម្រូវការ ទៅធៀបនិងសម័យស្អីក៏គ្មាន លោកចង់យ៉ាងម៉េចវិញ ? ខ្ញុំបានឆែកហេីយ ក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ស្ថេរភាពនៃកំរិតបរិស្ថាន គឺមិនក្ដៅដូចពេលនេះទេ ព្រោះអំឡុងគ្រានោះគ្មាន បាតុភូត El Lino ទេ ។

តែបេីមេឃវាក្ដៅខ្លាំងពលរដ្ឋគាត់មានសិទ្ធិរអ៊ូខ្លះហេីយ មានទៅខុសស្អីគ្រាន់តែរអ៊ូសោះ លោកឯងប្រុងបិទមាត់គេ ?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post