header ads

Sponsor

ភ្នំពេញៈ ស្រី្តម្នាក់ដែលពាក់ព័ន្ធករណីជួញដូរស្ត្រីក្រមុំខ្មែរជនបទអោយទៅធ្វើជាពេស្យាចារ ក្រោមរូភាពជាស្ត្រីមេផ្ទះនោះ ត្រគវបានតុលាការកាត់ទោសលើកទី២ ក្រោយពីការកាត់ទោសលើកទី១ចៅក្រមសម្រថចផ្ដន្ទាទោសដាក់ពន្ធធនាគារកំណត់៨ឆ្នាំ ។

ជនត្រូវដែលតុលាការកាត់ទោសនេះឈ្មោះ អ៊កំ រ៉ាឌីន ហៅជោលី ហៅម៉ាដាមតូច ហៅ មាំ អាយុ២៦ឆ្នាំត្រូវបាន

នគរបាលចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៧ ក្នុងរាជធានីភ្នំពេញ ។

អ៊ុ រ៉ាឌីន (ហៅ មាំ ហៅ ម៉ាដាម ហៅ ជោលី) អាយុ ២៦ឆ្នាំ ទីលំនៅផ្ទះលេខ ៣៩៦ឃ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ។

តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល ស្រ្តីរូបនេះ បានធ្វើសកម្មភាពឃោសនា បោកបញ្ជោត ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម១៦នាក់ កំពង់ធំ៦នាក់ និងខេត្តកំពង់ឆ្នាំងចំនួន២នាក់ ឲ្យទៅធ្វើជាស្រ្តីជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី និងទទួលបានប្រាក់ឈ្នួលខ្ពស់ចាប់ពី៣០០ទៅ៤០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។ ដោយឡែកចំពោះសោហ៊ុយគ្រប់យ៉ាងជនល្មើសជាអ្នកចំណាយទាំងអស់ ពេលបញ្ជូនជនរងគ្រោះឆ្លងដែនទៅ ។

ដោយជឿតាមការឃោសនា បោកបញ្ជោត ជនរងគ្រោះទាំងអស់បានយល់ព្រមទៅតាម ហើយត្រូវបានជនល្មើសរៀបចំបែបបទ ធ្វើលិខិតឆ្លងដែន និងបាននាំទៅប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំ២០១៤មក ដោយបញ្ជូនជនរងគ្រោះតាមច្រកទ្វារអន្តរជាតិភ្នំពេញ និងប៉ោយប៉ែត ឆ្លងកាត់តាមប្រទេសថៃ ចូលទៅប្រទេសម៉ាឡេស៊ី។

នៅពេលដែលទៅប្រទេសម៉ាឡេស៊ីជនល្មើស បានប្រគល់ពលការិនីទៅឲ្យឈ្មោះ ហូ ជាជនជាតិម៉ាឡេស៊ី ដោយទទួលបានប្រាក់ក្នុងម្នាក់ៗចំនួន៦ ០០០រីងហ្គីត (ប្រហែល១.៥០០ដុល្លារអាមេរិក) ពីឈ្មោះ ហូ ហើយឈ្មោះ ហូ បានបញ្ជូនជនរងគ្រោះឲ្យទៅធ្វើជាស្រ្តីជំនួយការមេផ្ទះ ដោយធ្វើការ១៨ម៉ោងក្នុងមួយថ្ងៃ និងគ្មានថ្ងៃសម្រាក។

ប្រភពដដែលបានបញ្ជាក់ទៀតថា ពលការិនីទាំងនោះ ត្រូវបានសមត្ថកិច្ចកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួយសង្រ្គោះ និងបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។

សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូមនុស្សនិងការពាអនីតិជនក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនឡើងតុលាការ ។

ក្នុងសវនាការជនជាប់ចោទបានបដិសេធការប្ដឹងរបស់ជនរងគ្រោះ និងការចោទប្រកាន់របស់តុលាការដោយសំអាងថាគ្រប់យ៉ាងដែលកើតឡើងសុទ្ធតែជាការឯកភាពគ្នារបស់ជនរងគ្រោះទាំងអស់ ។ ជាមួយគ្នានេះអ៊ុ  រ៉ាឌីន បានទ៉លាក់ការទទួលខុសត្រូវរឿងនេះទៅដៃគូររបស់គេម្នាក់ទៀតឈ្មោះ វ៉ាន់ ធារី ។

ទោះបីយ៉ាងណាជនជាប់ចោទនៅតែរក្សាជំហ៊បដិសេធរាល់ការចោទប្រកាន់របស់តុលាការ ។

ក្រុមប្រឹក្សាជំនុំជំរះសម្ថារេចថានឹងប្រកាសសាលក្រមរឿងក្ដីទី២នេះនៅថ្ងៃទី ២៤មេសា ឆ្នាំ២០១៩ខាងមុខ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post