header ads

Sponsor

(ស្វាយរៀង)៖ លោក ជុំហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំង វរៈសេនាតូចនគរបាល នឹងយោធាការពារព្រំដែនលេខ៦១១ ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ និងមានការចូលរួមពី លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំង ប្រដាប់អាវុធទាំង៣ លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុក លោក លោកស្រីស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការវរៈព្រំដែនទាំង៤ និងកងកម្លាំងវរៈព្រំដែន និងអតីតយុទ្ធជន ។

លោក ម៉ែន វិបុល អភិបាលខេត្តបានពាំនាំនូវការផ្តាំ ផ្ញើសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជូនចំពោះកងកម្លាំងការពារព្រំដែនដោយក្តីនឹករលឹកបំផុត ។

លោកអភិបាលខេត្តបន្តថា៖ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអ្នកនៅជួរមុខ និងអ្នកនៅជួរក្រោយ ក្នុងស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រែងរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងសូមសម្តែងនៅការ កោតសរសើរចំពោះកងកម្លាំងវរៈសេនាតូចទាំង៤ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវគ្រប់ឧបសគ្គ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងទំនាក់ទំនងល្អជាមួយបណ្តាសមត្ថកិច្ចនៃប្រទេសជិតខាង ធ្វើអោយសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ។

លោកក៏មានមតិផ្តាំផ្ញើដល់កងកម្លាំងនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
-  ក្នុងនាមកងកម្លាំងប្រដាប់អាវុធក្រៅពីបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ និងសន្តិសុខសង្គម សូមបងប្អូនកងកម្លាំងត្រូវចូលរួមថែរក្សាការពារនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់
-  ត្រូវយកចិត្តទុកដាក់ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខល្អនៅតាមព្រំដែន
-  ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃរវាងកងកម្លាំងទាំងអស់ទាំង នគរបាល និងយោធារ
-  គោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់
-  ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសជិតខាង
-  ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗដូចជាបទល្មើសគ្រឿងញៀន និងការលួចនាំចូលជ្រូកពីប្រទេសជិតខាងចូលមកកម្ពុជា ជាដើម ។

ចុងបញ្ចប់នៃកម្មវិធីលោកអភិបាលខេត្តបាននាំមកនូវអំណោយសម្រាប់វរៈការពារព្រំដែននីមួយៗទទួលបាន៖ អង្ក,ទឹកក្រូច,ស្រាបៀ,ទឹកសុទ្ធ,ទឹកស៊ីអ៊ីវ,ទឹកត្រី,ស្កសរ និងនំអន្សម ក្នុងនោះកងកម្លាំងនគរបាល និងយោធាវរៈ ទាំង៤ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ។ សម្រាប់បងប្អូនអតីតយុត្តជន៣០នាក់ ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា៥០,០០០រៀល ផងដែរ ៕
ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post