header ads

Sponsor

(ស្វាយរៀង)៖  ករណីអគ្គិភ័យឆេះចំការកូនប្រេងខ្យល់ របស់ឧកញ៉ា លី ប៉ោយូ និងវាលស្រែរបស់បងប្អូនប្រជាពលរដ្ឋ ប្រមាណជិត១០ហិចតា ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង កាលវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ពេលនេះបានភ្លើងរលត់បាត់ទៅវិញហើយ ។


លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស ក្រុងបាវិត បានបានអោយអង្គភាពយើងដឹងថា៖ អគ្គិភ័យដែលបានឆេះចំការកូនប្រេងខ្យល់ និងវាលស្រែរបស់បងប្អូនប្រជាពលរដ្ឋ ជិត១០ហិកតា ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានរលត់ទាំងស្រុងហើយនៅម៉ោង៣ៈ២០នាទីរសៀលនេះ ហើយករណីឆេះនេះមិនទាន់ដឹងច្បាស់ថា បណ្តាលមកពីអ្វីឲ្យពិតប្រាដកនោះទេ លោកកំពុងឲ្យប៉ូលិសរដ្ឋបាលចុះស្រាវជ្រាវសិន ។


យើងឃើញក្នុងករណីនោះផងដែរ គេសង្កេតឃើញមានវត្តមានសមត្ថកិច្ច៥ទៅ៦នាក់ បានមកជួយពន្លត់ ដោយបានយកមែកឈើវាយភ្លើងកុំឲ្យរាលដាល រីឯរថយន្តពន្លត់អគ្គិភ័យមិនអាចចូលទៅដល់ទីតាំងដែលឆេះនោះបានទេ ត្រឹមចតនៅលើថ្នល់ជាតិតែប៉ុណ្ណោះ កុំតែដោយសារមានកូនប្រឡាយមួយដែលកាត់មាត់ភ្លើង កុំអីច្បាស់ជាឆេះរាលដាលដល់ ផ្ទះពលរដ្ឋមិនខានឡើយ ក៏ ប៉ុន្តែ នៅ តែ ព្រួយ ខ្លាច មាន ខ្យល់ ខ្លាំង បក់ បោក មក ទៀត ភ្លើង អាច ឆ្លង ប្រឡាយ យ៉ាងណា ពេល នេះ សមត្ថកិច្ច បាន មក ដល់ និង ត្រៀម រថយន្ត អគ្គិភ័យ សម្រាប់ សង្គ្រោះ ហើយ ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post