
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណជាង១១ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ។ នេះបើតាមវីដេអូ ដែលប្រភពផ្ដល់ឲ្យ។
បើតាមប្រភព ករណីធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងនេះ បានកើតឡើងនៅក្នុងកន្លែងបាញ់ស៊ីបរបស់លោក សុខ ខេមរិន្ទ អតីតមេប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជុំវិញករណីអត្តឃាតបាញ់សម្លាប់ខ្លួនឯងនេះផងដែរ លោក សុខ ខេមរិន្ទ អង្គភាពសារព័ត៌មាន CAM POST មិនអាចទំនាក់ទំនងសុំការបភ្លឺបានឡើយ។


ផ្ដល់សិទ្ធិដោយ campost