
ជនជាប់ចោទឈ្មោះ ហ្វួង យ៉ាំងហ្វាង ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួននៅព្រំដែនប៉ោយប៉ែត កាលពីថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ ជាមួយនិងសារធាតុញៀនប្រភេទខេតាម៉ីន ទម្ងន់៩៧៩ក្រាម និងហ្វេតាម៉ីនទឹកកក៤៩៦ក្រាម។
ក្នុងសវនាការកន្លងទៅ ជនជាប់ចោទបានសារភាពថា នាងស៊ីឈ្នួលគេដើម្បីបញ្ជូនសារធាតុញៀនទាំងនេះឆ្លងដែនទៅប្រទេសថៃដោយហេតុផលជីវភាពក្រីក្រប៉ុណ្ណោះ៕
