header ads

Sponsor

ភ្នំពេញៈ នគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ មេសា ឆ្នាំ២០១៩នេះ បានបញ្ជូនពួកឧក្រិដ្ឋជនជនជាតិចិន៣នាក់ ដែលពាក់ព័ន្ធអំពើឧក្រិដ្ឋចាប់បង្ខាំងរំលោភ និងជំរិតទារប្រាក់ពីស្ត្រីជនជាតិចិនដូចគ្នា។

ក្រុមឧក្រិដ្ឋជនដែលត្រូវបញ្ជូនមកតុលាការនេះ ទី១ ឈ្មោះ Guo Yuwei អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2952223 ។ ទី២ ឈ្មោះ Li Xiaoxiang អាយុ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2962687 ។ ទី៣ ឈ្មោះ Li Hongjie អាយុ៣២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE 9458762 ។

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរជនសង្ស័យទាំង៣នាក់។

វត្ថុតាងចាប់យករួមមាន ៖ ទូរសព្ទ័ដៃមួយគ្រឿង (របស់ជនរងគ្រោះ), រថយន្តម៉ាក Starex ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AX-8067 (រថយន្តជនល្មើសជិះធ្វើសកម្មភាព)។

សូមបញ្ជាក់ថា មានករណីចាប់ជំរិតទារប្រាក់មួយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចហាងផាតឌីង ផ្លូវលេខ១១០ ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានជនរងគ្រោះចំនួន ៥នាក់ ទី១ ឈ្មោះ Xiang kai pi ទី២ ឈ្មោះ Chen Sihong ទី៣ ឈ្មោះ Huang Shuang Giong ទី៤ ឈ្មោះ peng Lin hui ទី៥ ឈ្មោះ Hua. Na (លិខិតឆ្លងដែនទុកនៅភ្នំពេញ)។

យោងតាម​របាយការណ៍របស់នាយកដ្ឋានព្រហ្មទណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសជនជាតិចិន១ក្រុម មានគ្នា៥នាក់ នាំនារីរងគ្រោះយកមកពីហាងបាយ ថាងទីង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបានចូលច្រៀងខារ៉ាអូខេ យីហោ តុងហ្វាំងម៉េងជូ។

ពួកជនសង្ស័យ បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ គ្មានស្លាក​លេខ ដឹកនារីរងគ្រោះ ចេញពីភ្នំពេញឡើងភ្នំ (អត់ស្គាល់) រួចដកយកប្រាក់ពីនារីរងគ្រោះផ្ទេរតាមទូរស័ព្ទ (WeChat) សរុបនារីទាំង៥នាក់ ជាង៤ពាន់ដុល្លារ។

បន្ទាប់មក ពួកគេបានរំលោភនារីរងគ្រោះ​ក្នុងរថយន្ត និងក្បែរស្រះទឹកមិនស្គាល់ទីតាំង។ (ឈ្មោះ Huang Shuang Giong មិនត្រូវរំលោភទេ)។ ជនល្មើសបានមកដល់ក្រុងកំពត នៅម៉ោងប្រមាណជា៥ភ្លឺ ជនល្មើស ក៏បានទាញជនរងគ្រោះចេញពីរថយន្តចំនួន ៣នាក់មាន Xiang kai pi, Chen Sihong និង Huang Shuang Giong ដោះលែងអោយត្រឡប់មកវិញ។ ចំណែក​នារីរងគ្រោះ peng Lin hui និង Hua. Na ត្រូវបានជនសង្ស័យ យកទៅជាមួយពួកគេ ដែលរថយន្តនោះ បើកតាមបណ្តោយមាត់ព្រែកឆ្ពោះ ទៅជើងសំដៅស្ពានថ្មី រហូតមានការចាប់ខ្លួនពួកគេបាននៅក្រុងព្រះសីហនុ នៅក្នុងសណ្ឋាគារមួយ ដោយរំដោះបានទាំងជនរងគ្រោះផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post