header ads

Sponsor

ភ្នំពេញៈ គ្រាន់តែរឿងជះទឹក បង្កជាជម្លោះ ធ្វើឲ្យយុវជនម្នាក់ ប្រើកូនកាំបិតចុងស្រួចចាក់ទៅលើបុរសម្នាក់ទៀត បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨យប់​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅមុខផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ កែវ វ៉ាន់ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះ ម៉ាន់ ដារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជន​ជាតិខ្មែរ មុខរបរគ្មាន (ជាប់សារធាតុញៀនក្នុងខ្លួន) ស្នាក់នៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះជិះម៉ូតូឌុបមិត្តភក្តិទៅផ្ទះ ពេលមកដល់ចំណុចកើតហេតុ ក៏ឈប់ម៉ូតូសុំទឹកគេផឹក រួចជះទឹកទៅក្បែរកន្លែងជនសង្ស័យកំពុងដេកលើអង្រឹង ពេលនោះជនសង្ស័យសួរថា ម៉េចបងឯងជះទឹកដាក់កន្លែងខ្ញុំដេកអីចឹង? រួចក៏មានទំនាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យយកកូនកាំបិត ចុងស្រួចចាក់ទៅលើជនរងគ្រោះចំពោះរបួសធ្ងន់ រួចជនសង្ស័យរត់គេចខ្លួនយក កូនកាំបិតបោះចោលក្នុងព្រៃបាត់។ ចំណែក​ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ដេរ៥ថ្នេរ។ រហូតដល់ម៉ោង៩យប់​ថ្ងៃដដែល សមត្ថកិច្ចបាន​ឃាត់ខ្លួនជនសង្ស័យនៅភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post