header ads

Sponsor

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាដល់ភាគីពាក់ព័ន្ធទាំងអស់ ស្វែងរកចាប់ខ្លួនមេខ្លោងជួញដូរមនុស្សឲ្យបាន ខណៈករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ នៅតែបន្តកើតមាន។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៨ និងទិសដៅ២០១៩ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នា និងពង្រឹងការទប់ស្កាត់ករណីជួញដូរមនុស្ស និងផ្លូវភេទគ្រប់រូបភាពទាំងអស់ឲ្យកាន់តែមានប្រសិទ្ធភាព។

សម្តេចក្រឡាហោម ស ខេង បន្តថា ករណីជួញដូរមនុស្សនេះ នៅតែបន្តកើតមាន បើទោះបីជាឆ្នាំ២០១៨ មានការធ្លាក់ចុះយ៉ាងណាក្តី ប៉ុន្តែរទោះជាយ៉ាងណាក៏ដោយត្រូវតែស្វែងរកចាប់ខ្លួនមេខ្លោងទាំងក្នុងប្រទេស និងក្រៅប្រទេសឲ្យបាន ទើបបញ្ហានេះមិនកើតមានបន្តទៀត។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្ដេជ្ញាបន្តសហការគ្នាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើការទប់ស្កាត់ករណីជួញដូរមនុស្ស និងផ្លូវភេទឲ្យកាន់តែមានប្រសិទ្ធភាព។

យោងតាមរបាយការណ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា ការបង្ក្រាបបទល្មើសអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្នុងឆ្នាំ២០១៨ សរុបចំនួន ១៣/១៥៩ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៧ មានការថយចុះចំនួន២ករណី ស្មើនឹង១៤,៧២%៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post