header ads

Sponsor

កែបៈ ប្រសិនបើយើងបានឡើងដល់ចង្កេះភ្នំនោះ លោកអ្នកពិតជាបានឃើញវត្តមួយ មានឈ្មោះថា «វត្តសត្ថាធម្មវិហារ» ឬភ្នំពោន ដោយវត្តនេះ ផ្ទៃខាងលើមើលឃើញសមុទ្រកែបដ៏ធំ ពិសេសលោកអ្នកពិតជាបានឃើញបណ្តាកោះមួយចំនួន លើផ្ទៃសមុទ្រខ្មែរ ដូចជាកោះទន្សាយ និងកោះនានាជាដើម។

លោកអ្នកដែលធ្វើដំណើរមកសមុទ្រកែប អាចមកកាន់ទីតាំងខាងលើ ពិតជាទាក់អារម្មណ៍ឲ្យជក់ចិត្តសប្បាយឃើញនូវទេសភាពស្អាតៗ ហើយអារម្មណ៍ល្អបានមកធ្វើបុណ្យនៅលើភ្នំផង គយគន់ឃើញទឹកសមុទ្រដ៏ខៀវស្រងាត់ផង។ វត្តខាងលើនេះ ស្ថិតក្នុងភូមិលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ព្រះពុទ្ឋរូបនេះ ទើបតែធ្វើពិធី «ពុទ្ឋាពិសេកព្រះពុទ្ឋ» កាលពីចុងសប្តាហ៍កន្លងទៅ ដោយបានសហការពីពុទ្ធបរិស័ទជិតឆ្ងាយបានឯកភាពពីម្ចាស់ដើមទានដង្ហែព្រះពុទ្ឋប្រទានអភ័យកម្ពស់៤ម៉ែត្រ២តឹក តម្កល់លើរតនៈបល្ល័ង្គ។

ទាំងពុទ្ធបរិស័ទ និងព្រះចៅអធិការវត្ត សុទ្ធតែមានការជឿជាក់ថា វត្តខាងលើ នឹងមិនអាចមើលរំលងឲ្យតែមកកែប ពិតណាស់ឈានមកចង្កេះភ្នំវត្តសត្ថាធម្មវិហារ ថ្វាយបង្គំព្រះពុទ្ឋរូប ហើយថតរូបលើកំពូលភ្នំ អមដោយការទស្សនាសមុទ្រលើកំពូលភ្នំឃើញទាំងអស់ទីតាំងកម្សាន្តមុជទឹកសមុទ្រខេត្តកែប។ តាមបំណងការតម្កល់ព្រះពុទ្ធរូប នៅខាងក្រៅវិហាររបស់ម្ចាស់ទាន គឺចង់ឲ្យមានភាពប្លែក ហើយគិតថា ព្រះពុទ្ធរូប អាចថ្វាយបង្គំនៅខាងក្រៅក៏បាន។

លោក សុខ សំអាត អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានរំពឹងថា ប្រជាពលរដ្ឋមកលេងកែប ពិតណាស់មិនភ្លេច ហើយមកកាន់ទីអារ៉ាមខាងលើ គឺពិតជាមិនខកបំណងឡើយ ដោយសារតែទីតាំងវត្តទើបបង្កើតថ្មី ហើយបើនិយាយពីអត្ថប្រយោជន៍ គឺបានជួយខាងបុណ្យបែបព្រះពុទ្ធផង និងជួយលើកកម្ពស់ទេសចរណ៍ផង។

លោកសូមធានាថា មកកាន់ទីវត្តនេះ ពិតជាមិនខកបំណង ហើយលោកអ្នកនឹងបានទស្សនារូបភាពផ្សេងៗ នៃសមុទ្រកែបខ្មែរយើង។ លោកក៍៏បានបរិច្ចាគបច្ច័យមួយចំនួនជូនវត្ត ហើយក្នុងនោះពិធីករកម្មវិធីកុនខ្ញុំ លោក សុខ សំណាង និងក្រុមគ្រួសារ មានលោកឪពុកអ្នកម្តាយលោកឪពុកក្មេកម្តាយក្មេក ក៏បានចូលរួមបរិច្ចាគបច្ច័យមួយចំនួន ដល់ទីតាំងវត្តថ្មីប្រកបដោយសោភ័ណ្ឌភាពផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post