ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ មន្រ្ដីកាំកុងត្រូលសាខាខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក គឹម ប្រុស ប្រធានសាខា បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញនៅផ្សារគីឡូពីរ(គីឡូ២) ក្នុងខេត្តស្ទឹងត្រែង ។ នៅក្នុងប្រតិបត្តិការនេះ មន្រ្តី ជំនាញ បានផ្តោតទៅលើទំនិញ កំប៉ុងនិងទំនិញ វេចខ្ចប់ស្រាប់ ជាច្រើនប្រភេទ ហើយជាលទ្ធផលរកឃើញ ទឹកក្រូចកូកាកូឡា ហ្វាន់តា និងsprit ហួសកាលបរិច្ឆេទ ប្រើប្រាស់ ចំនួន182ដប=70kgs និងកាហ្វេកញ្ចប់តូចៗ ចំនួន2kgs ដកហូតដើម្បីកំទេចចោល តាមនីតិវិធិនៅពេលក្រោយ។ ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង អំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។ ចុងក្រោយលោកប្រធានសាខា ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor