កំពង់ឆ្នាំង៖ បុរសចំណាស់ម្នាក់ វ័យ៥៦ឆ្នាំទៅហើយ ស្បែកក៏ជ្រៀវជ្រួញផងដែរ ត្រូវជាប់ខ្នោះដៃសមត្ថកិច្ចមួយរំពេច ក្រោមបទហិង្សា ឡូឡា ដេញកាប់ប្រពន្ធ ផ្អើលពេញភូមិ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩នៅភូមិ តាកាន់ ឃុំព្រៃគ្រីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យខាងលើមានឈ្មោះលោកតា សូត្រ សេត ជនជាតិខ្មែរ ជនរងគ្រោះឈ្មោះ ជ្រឿន គឹមបួយ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិ តាកាន់ ឃុំព្រៃគ្រីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

បើតាមប្រភពបានឲ្យដឹងថា «ខណៈពេលដែលជនរងគ្រោះអង្គុយនៅលើជណ្តើរ ស្រាប់តែជនបង្ករស្រវឹងស្រាបានរករឿង ស្រែកឡូឡា បានយកកាំបិតកកុក ប្រវែង ០.៩០ ម៉ែត្រ ដេញកាប់ប្រពន្ធ ហើយជួនពេលប្រពន្ធរត់កាត់មុខផ្ទះជនរងគ្រោះ ដេញកាប់មិនទានបកមកវិញកកាប់ជនរងគ្រោះចំលើកំភួនជើងខាងឆ្វេង បណ្ដាលអោយមុតរយ៉ាស់ ចេញឈាម។

បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅ មណ្ឌលសុខភាពព្រៃគ្រី ចំនែកជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋានស្រុកជលគិរី ហើយវត្ថុតាងកាំបិតដកហូតយកទុក។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor