header ads

Sponsor

កំពង់ឆ្នាំងៈ មេក្លោងក្រុមជនអន្តពាលឈ្មោះណុងណាក់និងបក្សពួកដែលតែងតែបង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំក្តុលសែនជយ័ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងត្រូវបានកំលាំងនគបាលខេត្តស្រុកសហការជាមួយនគបាលស្រុកទឹកផុសធ្វេីការបង្ក្រាបបានហេីយក្រោយពីបានរត់គេចខ្លួនជាច្រេីនខែមកហេីយ។

កិច្ចប្រតិបត្តការបង្ក្រាបមេក្លោងក្រុមជនអន្តពាលខាងលេីនេះបានធ្វេីឡេីងនៅវេលាម៉ោង២យប់ឈានចូលថ្ងៃទី១៨មេសា២០១៩នៅចំណុចភូមិតំណាក់អំពិល ឃុំក្តុលសែនជយ័ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។

ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងលោកឩត្តមសេនីយ៍ត្រី ប៉ុលវុទ្ធី បានអោយដឹងនៅវេលាម៉ោង១២ថ្ងៃទី១៨មេសា២០១៩នេះថាកិច្ចប្រត្តិបតការណ៍ខាងលេីនេះដោយបានអនុវត្តន៍នូវបទបញ្ជារបស់ស្នងការនគបាលខេត្តកំពងឆ្នាំងលោកឩត្តមសេនីយ៍ទោខូវលីដោយប្រេីប្រាស់កំលាំងធ្វេីការឡោមពទ្ធ័ផ្ទះមេក្លោងក្រុមជនអន្តពាលនិងបក្សពួគក្រោយពីទទួលដំណឹងថាបានចូលមកដេកនៅក្នុងផ្ទះបន្តរហូតឃាត់ខ្លួនបានមេក្លោងឈ្មោះណុងណាក់នៅវេលាម៉ោង១០និង២០នាទីថ្ងៃទី១៨មេសា២០១៩ ។

លោកថាក្រោយការឃាត់ខ្លួនបានមេក្លោងខាងលេីនេះភ្លាមៗបញ្ជូនខ្លួនតាមរថយន្តសារ៉ែនមកកានស្នងការនគបាលខេត្តដេីម្បីធ្វេីការសាក់សួរ ។ ក្នុងកិច្ចប្រតិបត្តការនេះផងដែរសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនបក្សពួគមេក្លោងតាមដីការបានជនសង្សយ័ជាបក្សពួគបានម្នាក់ទៀតឈ្មោះនុងវណ្ណេតហៅកុយពីបទបង្កអំពេីហឹង្សាដោយចេតនាគិតទុកជាមុនផងដែរ ។

ជនសង្សយ័មេក្លោងក្រុមជនអន្តពាលនិងបក្សពួគកុំពង់ធ្វេីការសាកសួរនៅស្នងការនគបាលខេត្តខេត្តកពង់ឆ្នាំងនៅនៅឡេីយជុំវិញបទល្មេីសដែលមេក្លោងនិងបក្សពួគធ្វេីកន្លងមកផងដែរ ។

ប្រភពពីប្រជាពលរដ្ឋក៍ដូចជាអាជីវកនៅក្នុងតំបន់ខាងលេីនេះបានអោយដឹងថាកន្លងមកក្រុមមេក្លោងជនអន្តពាលណុងណាក់និងបក្សពួគជាបងប្អូនបានបង្កការភយ័ការភយ័ខ្លាចអោយតែម៉ោង៧ទៅ៨យប់គឺបិតទ្វាផ្ទះអស់ហេីយក្នុងនោះអ្នកមានធុនធានខលះពេលយប់គេមកស្នាក់នៅឯខេត្តកំពង់ឆ្នាំងដល់ភ្លឺទេីបបានត្រឡប់ទៅផ្ទះវិញព្រោះតែខ្លាចករុមជនអន្តពាលនេះ ។

ប្រជពលរដ្ឋខាងលេីបានអោយដឹងទៀតថាក្រុមជនអន្តពាលខាងលេីនេះធ្លាប់បានដេញវ៉ៃកាប់ចាក់និងធ្វេីរឿងបទល្មេីសផ្សេងៗជាច្រេីនទៀតដែរបង្កអោយរងរួសជាច្រេីននាក់ពួគគេដែលរសនៅក្នុងតំបន់ខាងលេីហាកដូចស្តេចក្រាញ់ ។ តែពេលនេះមេក្លោងជនអន្តពាលឈ្មោះណុងណាក់និងបក្សពួគដែលសុទ្ធជាបងប្អូនកូនចៅពេលនេះអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំង។

បងប្អូនប្រជាពលរដ្ឋរសនៅក្នុងតំបន់ឃុំក្តុលសែនជយ័ពិតជាសប្បាយរីករាយនិងបានថែ្លងអំណគុណដល់សមត្ថកិច្ចនគបាលដែលព្យាយាមតាមចាប់ខ្លួនមេក្លោងក្រុមជនអន្តពាលនិងបក្សពួគហេីយសង្ឃឹមថានិងលិចចេញនៅបទល្មេីសផ្សេងៗជាច្រេីនទៀតដែលក្រុមនេះបានធ្វេីកន្លងមកនៅក្នុងតំបន់នោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post