
ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីចាប់រំលោភប្អូនស្រីបង្កើតរបស់ខ្លួនចំនួនពីរនាក់ ដែលជាអនីតិជន អាយុ១៦ឆ្នាំម្នាក់ និងម្នាក់ទៀត អាយុ១២ឆ្នាំ កាលពីវេលាម៉ោង១២ពាក់កណ្តាលអធ្រាត្រថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះគំរូអង្គការស្កុត ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការឃាត់បងប្រុសល្មោភកាមនេះ ធ្វើឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩។
បងប្រុសល្មោភកាមរូបនេះ ឈ្មោះ ខាន់ ម៉េងទ្រី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ មុខរបរលក់ដូរ (គ្មានផ្ទុកសារធាតុញៀន)។ ចំណែកប្អូនស្រីរងគ្រោះទី១ ឈ្មោះ ខ.ចគន អាយុ១៦ឆ្នាំ សិស្ស (ត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ) ។ ទី២ឈ្មោះ ខ.ម.អ អាយុ១២ឆ្នាំ សិស្ស (ត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ) ។
ក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូន បានឲ្យដឹងថា ពួកគេទាំង២នាក់ ត្រូវបានបងប្រុសបង្កើតឈ្មោះ ខាន់ ម៉េងទ្រី ចាប់រំលោភជាច្រើនលើកមកហើយ តាំងពីអំឡុងឆ្នាំ២០១១មកម្ល៉េះ ហើយលើកចុងក្រោយ កាលពីវេលាម៉ោង១២ពាក់កណ្តាលអធ្រាត្រ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះគំរូអង្គការស្កុត ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ខាន់ ម៉េងទ្រី ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

