header ads

Sponsor

ភ្នំពេញៈ យុវតីម្នាក់ កើ​តទុក្ខមិនសុខចិត្ត ខឹង​ម្ចាស់ហាងមិនទទួលខុសត្រូវ បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ ដោយសារតែមានជនសង្ស័យ ចូលមកលួចម៉ូតូរបស់គាត់ ខណៈដែលទុកមុខហាង ហើយជាប់រវល់ហូបអាហារជួបជុំមិត្តភក្តិភ្លេចខ្លួន លុះចេញមកវិញ ទើបដឹងថា បាត់ម៉ូតូ ។

ហេតុការណ៍នេះ បង្កការ​ភ្ញាក់ផ្អើលកើតឡើ​ងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺឈានចូលថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចហាង ផឹកស៊ីមួយកន្លែង យីហោ "ជួបជុំ"  ស្ថិតនៅតាមបណ្ដោយផ្លូវ១៥៦  ស្ថិតក្នុងសង្កាត់ទឹកល្អក់ ទី២ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

ម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះ ម៉ាកហុងដា ហ្សូមមឺអិច (Honda Zoomer-X) ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 1FY-9270 ម្ចាស់ឈ្មោះ វណ្ណ វណ្ណសុរីរ័ត្ន ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ៣១១ ផ្លូវBT ភូមិព្រៃល្ងរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ។

តាមប្រភពពីយុវតីម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ ភ្នាក់ងារខេមប៉ុស្តិ៍ថា មុនកើតហេតុ រូបនាងបានទុកម៉ូតូរបស់នាង ក្បែរម៉ូតូ៤-៥គ្រឿងទៀត  ដែលទុកនៅមុខហាងកើតហេតុខាងលើនោះ  តែពុំឃើញមានបុគ្គលិក ឬសន្តិសុខណាមក កឹបសំបុត្រម៉ូតូនោះទេ ហើយរូបនាងក៏បានដើរចូលទៅអង្គុយ ជួបជុំមិត្តភក្តិញាំអាហារបណ្ដើរ ជជែកគ្នាបណ្ដើរ  ហើយយក៏មិនដឹងថា មានចោរមកលួចយកម៉ូតូរបស់នាង តាំងពីពេលណានោះទេ លុះដល់ម៉ោងកើ​តហេតុខាងលើ ពេលគិតលុយរួច ចេញមកក្រៅហាង ស្រាប់តែបាត់មិនឃើ​ញម៉ូតូរបស់នាង ទើ​បស្រែកឆោឡោឡើងថា បាត់ម៉ូតូ ទើ​បម្ចាស់ហាងដែលជាអ្នកស្គាល់គ្នា បានចេញមកនិយាយ ជាមួយរូបនាងដែរ ហើ​យនាងក៏មិនចង់វែងឆ្ងាយអីដែរ គ្រាន់តែចង់សុំអោយជួយចេញ សំណងពាក់កណ្ដាលមក រូបនាងនិងរកលុយពាក់កណ្ដាលទៀត ទៅទិញម៉ូតូមួយវិញ ព្រោះចាត់ទុកថា នាងស៊យទៅចុះ ។

បន្ទាប់មកម្ចាស់ហាងក៏បាននិយាយប្រាប់នាងថា ហាងរបស់គាត់ពុំមានកាមេរ៉ាសុវត្ថិភាពនោះទេ  ហើយក៏សួររកសំបុត្រម៉ូតូ ហើយរូបនាងពុំបានកឹបសំបុត្រម៉ូតូទៀត ព្រោះពេលចុះមកមុនដំបូងមិនមានអ្នកណានៅអង្គុយមើលម៉ូតូ  ឬមកកឹបសំបុត្រម៉ូតូនោះទេ ទើបម្ចាស់ហាងមិនព្រមទទួលខុសត្រូវ ហើយអោយរូបនាងដាក់ពាក្យប្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍ទៅ  ហើយម្ចាស់ហាងក៏ឡើ​ងរថយន្តបើ​កចេញទៅបាត់តែម្ដង ដោយមិនព្រមទទួលខុសត្រូវ លើការបាត់បង់ម៉ូតូរបស់នាង ក្នុងនាមជាភ្ញៀវបន្តិចសោះឡើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ក្រុមអ្នកសារព័ត៌មាន ចុះទៅផ្ដិតយកទិដ្ឋភាព និងសាកសួរនាំនៅមុខហាង កើតហេតុខាងលើនោះតែម្ដង។

បន្ទាប់មកនារីរងគ្រោះ ដែលជាម្ចាស់ម៉ូតូ  បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាលទួលគោក ដើម្បីអោយជួយស្រាវជ្រាវ  តាមចាប់ជនសង្ស័យយក មក ផ្ដន្ទាទោស តាមផ្លូវច្បាប់ ។ បច្ចុប្បន្នក្រោយពីទទួលពាក្យបណ្ដឹងរួចហើយ សមត្ថកិច្ចក៏អនុញាតិឲ្យត្រឡប់ទៅផ្ទះវិញ  ទុកឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post