កោះកុងៈ ស្ត្រីមានជំងឺ​ប្រចាំកាយម្នាក់ បានលង់ទឹកស្លាប់ នៅវេលាម៉ោង ៨យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចទឹកជ្រោះតាប៉ន ស្ថិតនៅក្នុងភូមិ ព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

សព​ឈ្មោះ ម៉ៅ គន្ធា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្រោយកើតហេតុកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានសហការជាមួយ កម្លាំងអធិការក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យខេត្ត បានចុះធ្វើកោសល្យវិច័យសព រួចបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ដោយជនរងគ្រោះមានជំងឺប្រចាំកាយ ឆ្កួតជ្រូក សាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor