header ads

Sponsor

នេប៉ាល់ៈ សារព័ត៌មានស៊ីនហួបានផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ថា ស្រុកចំនួនពីររបស់នេប៉ាល់ បានរងគ្រោះធ្ងន់ជាងគេ ក្រោយខ្យល់ព្យុះបក់បោកកាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ គឺស្រុក Bara និងស្រុក Parsa ។ ខ្យល់ព្យុះកម្លាំងខ្លាំងមួយ បានបក់បោកលើស្រុកចំនួនពីររបស់ប្រទេសនេប៉ាល់ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច២៥នាក់ និងជាង៤០០នាក់រងរបួស ។

លោក K.P. Sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់បានថ្លែងរំលែកទុក្ខយ៉ាងក្រៀមច្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងហេតុការណ៍ដ៏អាក្រក់មួយនេះ ។

មន្ត្រីនេប៉ាល់បញ្ជាក់ថា ខ្យល់ព្យុះកម្លាំងខ្លាំងបក់បោកនៅវេលាម៉ោង៧និង៤៥នាទីយប់ ម៉ោងនៅក្នុងតំបន់ ។ ក្នុងរយៈពេលប្រហែល១ម៉ោងប៉ុណ្ណោះ វាបានបំផ្លិចបំផ្លាញអ្វីគ្រប់យ៉ាង ជាពិសេសបណ្តាលឲ្យស្លាប់មនុស្សសរុប២៣នាក់ និងជាង៤០០នាក់រងរបួស។

លំនៅឋានជាច្រើនរយខ្នង ទ្រព្យសម្បត្តិសាធារណៈ យាន្តហោះ។ល។ ត្រូវបានបំផ្លាញដោយខ្យល់ព្យុះនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post