header ads

Sponsor

ដើមខែ ថ្ងៃថ្មី នារសៀលថ្ងៃទី ០១​ ខែមេសា ឆ្នាំ ២០១៩នេះ ឯកឧត្តមវិល្លាម ប្រធានបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោល់ បានបង្ហាញជំហរសារជាថ្មីថា ការងារខ្ញុំគឺចាប់កំហុសមន្ត្រីរឿងកាប់មុត មិនមុតមិនដឹង ដឹងតែកាប់តាមតួនាទី។

ដោយលោកបានបន្ថែមទៀតថា ៖ខ្ញុំគ្មានដែលខ្វល់គ្មានដែលខ្លាចរឿងឧកញ៉ាណា មន្ត្រីណា ឯកឧត្តមណា មកខឹងខ្ញុំស្អប់ខ្ញុំដោយសារខ្ញុំបំផ្លាញប្រយោជន៍ពុករលួយរបស់គាត់ម្ដងទេ !

ព្រោះតួនាទីរបស់ខ្ញុំគឺតាមចាប់កំហុសរបស់ពួកមន្ត្រីខូច ហេីយការពារផលប្រយោជន៍រួមនិងការពារសិទ្ធជូនពលរដ្ឋមិនមែនតាមទ្រពួកមន្ត្រីខូចឯណា !

ចង់អស់លោកប្រតិកម្មតបតផ្ទុះមេឃទៀតក៏ខ្ញុំគ្មានទៅឈឺក្បាលអ្វីនោះដែរ ព្រោះបេីមិនអោយខ្ញុំតាមចាប់កំហុសអស់លោក អោយខ្ញុំធ្វេីអ្វីវិញ បេីតួនាទីខ្ញុំវាអញ្ចឹង ? អស់លោកកុំខូចទៅ វាគ្មានកំហុសអោយគេចាប់បានទេ រឿងវាស្រួលត្រឹមប៉ុណ្ណឹង។

៖ បេីគេប្រគល់ដាវមួយដេីមហេីយអោយខ្ញុំកាប់ ខ្ញុំដឹងតែកាប់ទេ រឿងមុតមិនមុតខ្ញុំអត់ដឹង ដឹងតែ «កាប់តាមតួនាទី»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post