header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា មិនអត់ឱនឲ្យអ្នកដែលប្រមាថថា ប្រពន្ធ និងកូន (ហ៊ុន ម៉ាណែត )ជាកូនរបស់វៀតណាមជាដាច់ខាត ព្រមទាំងដាក់គោលដៅកម្ចា​ត់ ស្មើនឹងគោលដៅកម្ចាត់​ ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចាប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍​កោះ ពេជ្យថា ធ្វើជានាយករដ្ឋមន្ត្រីជេរមិនបានឬ?  ធ្វើនាយករដ្ឋមន្ត្រីជេរបានតាស់ មនុស្សតាស់ ប៉ុនសង្ឃចេះជេរប្រចោរ  ចុះ ហ៊ុន សែន ជាមនុស្សតាស់ អីចឹងដាក់ម៉ាពិរោះមើល ខ្ញុំជេរបែបនេះ វាថា ភាសាអសុរោះ ប៉ុន្តែវាជេរយើងជេរតាមចិត្ត។ វាគូររូបយកពូថៅកាប់ក្បាលយើង វាធ្វើតែតាមអំពើចិត្ត។ មេវាជាអ្នកណែនាំឲ្យធ្វើ ហើយយើងឃើញមេវាមិនដែលណែនាំឲ្យមាន​គុណធម៌ទេ។

សម្តេច បានគូសបញ្ជាក់ថា «រហូតដល់មាន​ការប្រមាថមួយ ដែលខ្ញុំមិនអាចអត់ឱនឲ្យពួ​កអាឆ្កែអស់នឹង គឺវាបានប្រមាថប្រពន្ធខ្ញុំទៅជាប្រពន្ធរបស់មេដឹកនាំវៀតណាម និង ហ៊ុន ម៉ាណែតក្លាយជាកូនរបស់មេដឹកនាំវៀតណាម។ រឿងមួយនេះហ្ហែង ត្រូវចាំមួយជីវិត អត់ឱនឲ្យនោះទេ ។ ហ្ហែង ត្រូវចាំទៅ»

សម្តេចតេជោ ក៏បានអះអាងថា សម្តេចបានបញ្ជូនឃ្លី​បសំឡេងទៅឲ្យគ្រប់ស្ថានទូតនានាឲ្យបានដឹង។ សម្តេចគូសបញ្ជាក់ថា «រឿងមួយនេះហើយ បានអញមិនអត់ឱនឲ្យហ្អែង ហើយហ្ហែងកុំថា យករឿងបុគ្គលជារឿងមួយធំ ជាង​រឿងជាតិនោះ ហើយហ៊ានចំពោះអញប៉ុណ្ណឹង   អាញក៏មិនអត់ឱនឲ្យហ្អែងដែរ»

សម្តេចបន្ថែមថា «អញដាក់គោលដៅកម្ចា​ត់ឯង ស្មើនឹងអញដាក់គោលដៅកម្ចាត់​ ប៉ុល ពត ដូចគ្នា ហ្ហែងចាំឲ្យច្បាស់កន្លែងហ្នឹង។  អត់បានទេ ប្រពន្ធក៏កម្សត់​មួយ នឹងវេទនាណាស់ ទម្រាំចឹញ្ចឹមបានកូនមួយនេះ ហើយពេល ដែលហៅឪពុកពីរខែជាពូ រឿងអីឯងប្រមាថថា ជាប្រពន្ធរបស់មេដឹកនាំវៀតណាម»

សូមជម្រាបថា កាលពីពេលកន្លងមក លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ប្រពន្ធរបស់សម្តេច និងកូនប្រុសលោក​ ហ៊ុន ម៉ាណែត ជាកូនរបស់មេ ដឹកនាំវៀតណាម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post