header ads

Sponsor

កំពតៈ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច នៅ​ថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩​ វេលាម៉ោង៨៖៣០នាទីព្រឹក បានបញ្ជាឲ្យក្រុមការងារស្រុក កម្លាំងជំនាញ រួមមានទាំងមន្ទីរសូរិយោដីស្រុក និងកម្លាំងសមត្ថកិច្ចផងដែរ ដើម្បីធ្វើការចុះពិនិត្យទីតាំងដីមួយកន្លែង​ ដែលបុគ្គលមួយគ្រួសារ កំពុងរំលោភបំពានយកដីបឹងធម្មជាតិ ដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅក្នុងភូមិដំណាក់ត្របែក ឃុំ​ឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

បន្ទាប់ពីការចុះទៅពិនិត្យ លោក​អភិបាលស្រុកកំពង់ត្រាច បានឲ្យក្រុមការងារជំនាញធ្វើការហាមឃាត់ ហើយបានអញ្ជើញបុគ្គលរូបនេះមកធ្វើការសកសួរ ថែមទាំងឲ្យបុគ្គលរូបនេះធ្វើកិច្ចសន្យាទៀតផង។ បើសិនថ្ងៃក្រោយបុគ្គលរូបនេះ នៅតែបន្តសកម្មភាពជីកកកាយដីបឹងនេះទៀត លោកនឹងចាត់ការតាម​ផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post