បន្ទាយមានជ័យៈ កម្លាំងនគរបាលវិរការពារព្រំដែនគោកលេខ៨១៥ បានប្រទះឃើញពលករខ្មែរ សរុប១១៤នាក់ ក្នុងនោះស្រី៤៨ និងកុមារ៩នាក់ ដែលបម្រុងឆ្លងដែនខុសច្បាប់ទៅធ្វើការប្រទេសថៃ។
ការប្រទះឃើញពលករខ្មែរខាងលើនេះ នៅវេលាម៉ោង១២៖១០យប់ថ្ងៃអាទិត្យ ៩រោច ខែចេត្រ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍កម្លាំងនគរបាលវរការពារព្រំដែនគោក៨១៥ បានបញ្ជាក់ថា ពលករខ្មែរ ដែលបម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃនោះ គឺមកពីបណ្ដាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាដូចជា រួមមាន ៖ ខេត្តពោធិ៍សាត់ចំនួន១១នាក់ ខេត្តកំពត១នាក់ ខេត្តបាត់ដំបង១៩នាក់ ខេត្តព្រៃវែង២៤នាក់ ខេត្តបន្ទាយមានជ័យ២៦នាក់ ខេត្តកំពងធំ១នាក់ ខេត្តសៀមរាប់១០នាក់ ខេត្តឧត្តរមានជ័យ៣នាក់ ខេត្តស្វាយរៀង៣នាក់ ខេត្តកំពង់ចាម៨នាក់ ខេត្តត្បូងឃ្មុំ១នាក់។
បញ្ហាខាងលើនេះ លោកនាយប៉ុស្ដិ៍ស្ពាន ហេង ប៉ូរ៉ាម៉ូ បញ្ជាក់ថា ពលករខ្មែរប្រុសស្រីទាំងអស់នោះ ក្រោយពីធ្វើការណែនាំអប់រំរួចរាល់ឲ្យពួកគាត់វិលទៅស្រុកកំណើតរៀងខ្លួនវិញ៕