header ads

Sponsor

ក្រចេះ៖ រថយន្ដជនជាតិចិន បើកបុករថយន្ដកែច្នៃដឹកឈើពីក្រោយ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នៅកន្លែងកើតហេតុ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិ៧ ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្ដជនជាតិចិនជិះគ្នា២នាក់ បានបើកបុកជាមួយ​រថយន្ដកែច្នៃដឹកឈើពីក្រោយ បណ្ដាលឲ្យនារី​ជនជាតិចិនម្នាក់ ស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ។

ពលរដ្ឋបន្តទៀតថា ករណីគ្រោះចរាចរណ៍នេះក្នុងទិសដៅស្របគ្នា គឺពីជើងទៅត្បូងដល់ចំណុ​ចខាងលើ រថយន្ដជនជាតិនោះបានបុករថយន្ដច្នៃតែម្ដង ប្រហែលជាវ៉ាក់អើ ជាន់ហ្វាំងមិនទាន់ ។ ក្រោយមក កម្លាំងនគរបាល និងអាវុធហត្ថ ស្នាក់ការសន្តិសុខ៧១០បានចុះទៅដល់កន្លែងកើតហេតុ។

លោក ប៊ុន ឈឿន អធិកា​រនគរបាលស្រុកសំបូរ បានឲ្យដឹងថា បន្ទាប់ពីកើតហេតុ លោកបានបញ្ជាឲ្យនគរបាលជំនាញចុះទៅកន្លែងកើតហេតុ ចំណែកសាកសពជនជាតិចិននោះ បើតាមនគរបាលប៉ុស្តិ៍អូរគ្រៀងរាយការណ៍មកលោកថា គឺជនជាតិចិនម្នាក់ទៀត បាន​ជួលរថយន្ដឯកជនដឹកទៅភ្នំពេញ ។ ដោយឡែក​រថយន្ដទាំងពីរគ្រឿង នគរបាលជំនាញ ចុះធ្វើវាស់វែងរួច ត្រូវបានយក​ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំបូរ រង់ចាំដោះធ្វើការស្រាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post