
ស្វាយរៀងៈ អគ្គិភ័យ បានឆាបឆេះផ្ទះសំណាក់ “គឹម លី” បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យ និងកម្លាំងកងរាជអវុធហត្ថក្រុងបាវិត បានមកជួយអន្តរាគមន៍ ។ ក្នុងហេតុការណ៍នេះ ប្រើប្រាស់រថយន្តបាញ់ពន្លត់អគ្គីភ័យអស់ចំនួន៤គ្រឿង ទើបគ្រប់គ្រងសភាពការណ៍បានទាំងស្រុង។
ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ គឹម លី ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើយោងតាមសមត្ថកិច្ចបានអោយដឹងថា អគ្គិភ័យឆាបឆេះខាងលើនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ហើយរងការខូចខាតដំបូលផ្នែកខាងលើ បច្ចុប្បន្នកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត រួមទាំងកម្លាំងកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការពន្លត់បានទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង ហើយទំហំនៃការខូចខាតមិនទាន់ដឹងថាខូចខាតប៉ុន្មាននោះដែរ។
កន្លងមកលោក ម៉ែន វិបុលអភិបាលខេត្តស្វាយរៀងក៏ធ្លាប់បានអំពាវនាវអោយ បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាគ្រោះអគ្គិភ័យ ដែលបណ្តាលមកពីភ្លើងទាន ភ្លើងអគ្គិសនី ភ្លើងចង្ក្រាន ជាដើម៕






