
ព្រៃវែងៈ កូនបង្កើតចិត្តសាហាវ ទាញពូថៅកាប់ឪពុកជាច្រើនកន្លែង បណ្តាលឲ្យដេកស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ ករណីឃាតកម្មនេះ កើតឡើងកាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សមត្ថកិច្ច បានឲ្យដឹងថា កូនបង្កើត ដែលជាជនបង្កនោះ ឈ្មោះ ឡេង ហន ភេទប្រុស អាយុ២៣ឆ្នាំ។ ជនរងគ្រោះជាឪពុកឈ្នោះ ឡេង សៅ អាយុ៥០ឆ្នាំ អ្នកទាំងពីររស់នៅភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
តាមសម្ដីប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះកន្លងមក ធ្លាប់ធ្វើបាបប្រពន្ធ និងកូន (ជនបង្ក) ហើយនៅយប់កើតហេតុ ឪពុក និងកូន (ជនបង្ក និងជនរងគ្រោះ) បានទិញស្រាមកផឹកជុំគ្នា ក្រោយមកសង្ស័យកូនគុំនឹងឪពុកធ្វើបាន ក៏បានយកពូថៅកាប់ឪពុកចំនួន៦ពូថៅ បណ្ដាលឲ្យដេកស្លាប់ខាងក្រោយផ្ទះយ៉ាងអាណោចអាធ័ម។
ក្រោយកើតហតុកម្លាំងនគរបាលស្រុកស្វាយអន្ទរ សហការជាមួយនគរបាលប៉ុស្តិ៍ ធ្វើការឡោមព័ន្ធជាប់ជនសង្ស័យរហូតដល់ម៉ោង៤៖៣៥នាទីទៀបភ្លឺថ្ងៃដដែល ទើបចាប់ឃាត់ខ្លួនបាន៕







