header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ បើករថយន្ត TOYOTA PRIUS ពាក់ស្លាកលេខ ភ្នំពេញ 2AX-0931 ក្នុងល្បឿនយ៉ាងលឿន មិន ប្រយ័ត្ន ក៏ ជ្រុល ទៅ បុក របាំង ថ្ម ពុះ ចែក ទ្រូង ផ្លូវ បណ្ដាល ឲ្យ រថយន្ដ រង ការ ខូចខាត ខ្ទេច មួយ កំណាត់ មុខ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បាន កេីត ឡេីង កាលពីវេលាម៉ោង០៣:១០នាទីទាបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩នេះ នៅ តាម ផ្លូវ សហព័ន្ធ រុស្សី ត្រង់ចំណុច មុខ អាកាស យានដ្ឋាន អន្តរជាតិ ភ្នំពេញ ស្ថិត ក្នុង សង្កាត់ កាកាប ទី ២ ខណ្ឌ ពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

បុរស ម្នាក់ បេីក រថយន្ត TOYOTA PRIUS ពាក់ ស្លាក លេខ ភ្នំពេញ 2AX-0931 ក្នុងល្បឿនយ៉ាងលឿន មិន ប្រយ័ត្ន ក៏ ជ្រុល ទៅ បុក របាំង ថ្ម ពុះ ចែក ទ្រូង ផ្លូវ បណ្ដាល ឲ្យ រថយន្ដ រង ការ ខូចខាត ខ្ទេច មួយ កំណាត់ មុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AX-0931 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មក្បាលព្រួយចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់១កង់ ចំណែករថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខ បេីកទៅមុខលែងរួច តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកបេីកបររងរបួសនោះទេ។ ក្រោយមកអ្នកបេីករថយន្តបង្ក ត្រូវបានមិត្តភ័ក្តបើករថយន្តមួយគ្រឿងទៀត មកយកចេញពីកន្លែងកើតហេតុបាត់ មុនសមត្ថកិច្ចមកដល់ ដោយបន្សល់ទុករថយន្តបង្ក នៅកន្លែងកេីតហេតុ ។

បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហេីយរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំ ស្រាវជ្រាវ រកម្ចាស់រថយន្ត ឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post