header ads

Sponsor

ភ្នំពេញៈ មេឆ្នោត (កន្ទុយលេខយួន )ដើរប្រមូលលុយល្បែងឆ្នោតយូរៗទៅ លួចទាក់ទងសម្ងំសុីកូនកញ្ច្រែង(អ្នកកត់ឆ្នោតយកមកឲ្យមេ) ឡើងផ្អែមមាត់រាប់ឆ្នាំហើយ ហ៊ានលួចថតរូបប្រតិបត្តិការរួមរ័ក្សបង្ហោះហ្វេសបុកទៀត ត្រូវភាគីខាងស្រីប្ដឹងអោយប៉ូលីសចាប់ខ្លួន ។

មេកន្ទុយលេខកំហូចដែលត្រូវចាប់ខ្លួនឈ្មោះ ហង្ស សិង្ហ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាមេឆ្នោតប្រចាំតំបន់ មានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធ និងកូន៤នាក់ក្នុងបន្ទុក មានស្រុកកំណើត ខេត្តព្រះត្រពាំង ទឹកដីខ្មែរកម្ពុជាក្រោម ។

តាមពាក្យបណ្ដឹងរបស់នារីជាដៃគូរលួចលាក់ បានបញ្ជាក់ថា ឈ្មោះហង្ស សិង្ហ មានប្រពន្ធ និងមានទាំង៤នាក់ បានរៀបអន្ទាក់ថតរូបអាសអាភាស ទុកធ្វើជាធ្នាក់គម្រាមនាងកុំអោយបែកបែរដោះដៃ អស់រយៈពេលជាង៤ឆ្នាំមកហើយ។ តែបែជាយករូបថតរួមរ័ក្សជាមួយគ្នាបង្ហោះលើហ្វេសប៊ុក ធ្វើអោយប៉ះពាល់កត្តិយសនាងទៀត ទើបនាងប្ដឹងសុំអោយប៉ូលិសចាប់ខ្លួន កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់មានសម្បត្តិ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ចំណែកភាគីស្រីស្នេហ៍ ជាកូនកញ្ច្រែងកត់កន្ទុយលេខ ហើយជាដើមបណ្តឹងមានឈ្មោះ ( ឃ ច រ )អាយុ២៣ឆ្នាំ មុខរបរកត់កន្ទុយលេខមានទីលំនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនគរបាលខណ្ឌបានអោយដឹងថា ក្រោយពីដឹងខ្លួនថាភាគីខាងស្រីប្ដឹង ជនសង្ស័យបានរត់ទៅលាក់ខ្លួននៅខេត្តព្រះវិហ៊ាមួយរយៈ លុះពេលត្រឡប់មកវិញ មកស្នាក់នៅផ្ទះសំណាក់មានសម្បត្តិ ក៏ត្រូវឃាត់ខ្លួនតែម្ដង ។

ឥឡូវនេះជនសង្ស័យកំពង់ត្រូវបានសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនឡើងតុលាការ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post