header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ បាន​ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ កំពុងជិះម៉ូតូឌុបតាមផ្លូវ បណ្តាលឲ្យស្ត្រីរងគ្រោះ ធ្លាក់ពីលើម៉ូតូ បែកក្បាលហូរឈាមពេញផ្លូវ រងបួសធ្ងន់ បង្កការភ្ញាក់ផ្អើ​លដល់ប្រជាពលរដ្ឋរាយ​ការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍។

ហេតុការណ៍នេះ កើ​តឡើ​ងកាលវេលាម៉ោង៦៖​១០នាទីព្រឹកព្រលឹមថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ នៅចម្ងាយជិត៧០០ម៉ែត្រ ពីស្ពានអាកាសស្ទឹងមានជ័យ ស្ថិតតាមផ្លូវមុនីរ៉េត(២១៧) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បើ​តាមសម្ដីបុរសម្នាក់ឈ្មោះ សំ ផល ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានប្រាប់ថា មុនកើ​តហេតុ គាត់បានឌុបស្រ្តីរងគ្រោះខាងលើ ជិះចេញពីផ្សារដើ​មគរ ត្រឡប់ទៅម្ដុំបឹងក្រពើ​ នៅផ្លូវវេងស្រេង ក្នុងតំលៃ១០,០០០ម៉ឺនរៀល ទៅវិញទៅមក ហើ​យមិនស្គាល់ឈ្មោះទេ ដឹងតែសព្វថ្ងៃ គាត់ធ្វើ​ការផ្នែកចុងភៅ នៅអាហារដ្ឋានមួយកន្លែង ម្ដុំផ្សារអូឡាំពិក អាយុប្រហែលជាង៤០ឆ្នាំ។

បុរសជាអ្នករត់ម៉ូតូឌុប បន្តថា ខណៈគាត់បើ​កម៉ូតូឌុបស្ត្រីរងគ្រោះ មកដល់កន្លែងកើ​តហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក​ឌ្រីមសង់ សេ១២៥ ពណ៌​ខ្មៅ (មិនចាំស្លាកលេខ) បើ​កស្របទិសគ្នា ក្នុងទិសដៅពីស្តុបផ្សារដើមគរ មកស្ពានអាកាសស្ទឹងមានជ័យ តាមមកពីក្រោយ មកអែបនៅខាងឆ្វេងដៃ រួចក៏​ធ្វើ​សកម្មភាព ឆក់កាបូបស្ពាយ ពណ៌ផ្កាឈូក របស់ជនរងគ្រោះ ដែលគាត់មិនហ៊ានស្ពាយផង សុខចិត្តកាន់នៅនិងដៃ ទើ​បទាញយកកាបូបនោះរហូតដាច់ខ្សែ និងធ្លាក់នារីរងគ្រោះពីលើ​ម៉ូតូបោកក្បាលនឹងថ្នល់សន្លប់ស្តូកស្តឹង ក្នុងថ្លុកឈាមកណ្ដាលផ្លូវតែម្ដង។

ក្រោយកើ​តហេតុគាត់ក៏បានស្រែកឲ្យគេជួយតាមដែរ តែជនសង្ស័យបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលបន្សល់តែជនរងគ្រោះនៅកណ្ដាលផ្លូវ ដេកក្នុងថ្លុកឈាម ហើ​យស្រែកឲ្យគេជួយហៅរថយន្តសង្រ្គោះបន្ទាន់របស់គ្លីនិកឯកជន ហុងហាក់ មកដឹកយកទៅព្យាបាល។ បន្តិចក្រោយ​មកក៏មានសមត្ថកិច្ចចុះមកអន្តរាគមន៍ដែរ តែជនសង្ស័យរត់គេចបាត់ហើ​យ។

ប្រជាពលរដ្ឋទទូច និងស្នើ​អោយលោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងកម្លាំងចម្រុះ​ដូចជាកម្លាំងកងរាជអាវុធហត្ថ ដោយមានមេបេញ្ជាការលោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ជនដៃដល់ ដើ​ម្បីយកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់ផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post