header ads

Sponsor

ភ្នំពេញៈ បុរសជាជាងមាសម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ទឹក ស្លាប់ចោលប្រពន្ធកូន ដោយសង្ស័យមានវិបត្តិក្នុងគ្រួសារ ព្រោះទេីបលែងគ្នាជាមួយប្រពន្ធបានជាង៤ខែប៉ុណោះ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ២០២ ផ្លូវលំក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សយ សំបូរ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងទង (ជាងមាស) ស្នាក់នៅផ្ទះកើតហេតុខាងលើ។

បើតាមការៀបរាប់ពីម្ដាយជនរងគ្រោះបានឲ្យដឹងថា តាំងពីជនរងគ្រោះដែលជាកូនរបស់គាត់ បានលែងលះជាមួយប្រពន្ធបានជាង៤ខែមកហើយ កូនរបស់តែងតែជក់បារីជាញឹកញាប់ និងលែងធ្វើការអ្វីទាំងអស់ ទោះបីជាម្ដាយហាមមិនឲ្យជក់យ៉ាងណាក៏ដោយ រហូតនៅថ្ងៃកើតហេតុ រូបគាត់(ម្តាយ)បានដើរចូលក្នុងបន្ទប់ទឹករួចបានឃើញកូនប្រុសរបស់គាត់ ចងកដោយយកក្រមាចងភ្ជាប់ នឹងធ្នឹមដំបូលបន្ទប់ទឹកស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗតែម្តង។

យោងតាមការសន្និដ្ឋាន និងការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចងកធ្វើអត្តឃាតពិតប្រាកដមែន មូលហេតុ ជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀន និងគួបសមទើបតែបែកបាក់ប្រពន្ធកូនផង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post