header ads

Sponsor

បន្ទាយមានជ័យៈ ជនសង្ស័យ២នាក់ ជាមួយនឹងថ្នាំញៀនជិត៥គីឡូក្រាម ត្រូវកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បង្ក្រាបបាននៅម៉ោង៣៖០០នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមាន ទី១.ឈ្មោះ សេក សាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ នៅខេត្តស្រះកែវ ប្រទេសថៃ និងទី២.ឈ្មោះ អាត់ សំរេច ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដែលចាប់បាន រួមមាន គ្រឿងញៀនមេតំហ្វេតាមីនទឹកកកទម្ងន់២០៤១.៧ក្រាម និងគ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ទម្ងន់២៩០៨.៤ក្រាម។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post