header ads

Sponsor

រតនគិរីៈ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ថ្មីៗនេះ កម្លាំងចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាវ យេន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនៈគិរី តាមបទបញ្ជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពខេមរភូមិន្ទ និងមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសមាន ការចូលរួមគាំទ្រដោយ លោក ថង សាវុន អភិបាលខេត្តរតនៈគិរីផងដែរ។

បច្ចុប្បន្ននេះ ខាងកម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់ និងបង្ក្រាបបាន មនុស្សនិងគ្រឿងចក្រ ហើយបានប្រគល់ជនជាតិវៀតណាម ចំនួន១២នាក់ឲ្យទៅខាងជំនាញនគរបាលអន្តោរប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនៈគិរី ចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែក គ្រឿងចក្រចំនួន៦គ្រឿង ខាងកម្លាំងកងរាជអាវុធហត្ថ សហការជាមួយមន្ទីរកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ខេត្តរតន:គិរី បានកំពុងតែគ្រប់គ្រងនៅក្នុងបរិវេណក្រុមហ៊ុន នុភាពសុភី តំបន់អូរតាយ៉ាក ឧទ្យានជាតិវីរៈជ័យ ខេត្ដរតន:គិរី ស្ថិតនៅចំណុចឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនៈគិរី។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាតិវៀតណាមទាំង ១២នាក់នេះ និងគ្រឿងចក្រ ចំនួន៦គ្រឿង គឺចូលមកដោយខុសច្បាប់ តាមច្រកព្រៃបង្គោលការពារព្រំដែន លេខ១៤ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លេខ៥០៥ (ប៉ុស្តិ៍ ភូមិចង)ខេត្តរតនគិរី ជាប់ព្រំប្រទល់ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន៧១១ ស្រុកម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម។ តាមរយៈឈ្មោះ សេក វៈរៈ ប្រធានក្រុមហ៊ុននុភាពសុភី និងជនជាតិវៀតណាមឈ្មោះ VO NGU YEVSA កាន់អត្តសញ្ញាណប័ណ្ណលេខ 2331 24 234៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post