header ads

Sponsor

បន្ទាយមានជ័យៈ អង្គភាពការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធប្រចាំតំបន់៥ នៃខេត្តបន្ទាយមានជ័យ បានស្ទាក់ឃាត់ចាប់រថយន្តស៊េរីទំនើប១គ្រឿងម៉ាក VellFire ផលិតឆ្នាំ២០១៥ ចង្កូតឆ្វេង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AR-២៣៧៧ ដែលជាប់អត្រាពន្ធខ្ពស់ បន្ទាប់ពីសង្ស័យថា គ្មានពន្ធនាំចូលត្រឹមត្រូវ។

ការស្ទាក់ពទ្ធ័ចាប់ធ្វើឡើង កាលពីវេលាម៉ោង៥៖៥៥នាទីនាល្ងាចថ្ងៃ២០ ខែមេសា ឆ្នាំ២០១៩នៅចំណុចកែងភ្លើងស្ដុបរវាងផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥៦A ស្ថិតក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈដែលរថយន្តនេះ បាននឹងកំពុងធ្វើដំណើរនៅលើផ្លូវជាតិលេខ៦ A។

យោងតាមមន្ត្រីគយ ដែលបានចុះប្រតិបត្តិការលើករណីនេះ បានអោយដឹងថា ក្រោយពីឆែកឆេរត្រួតពិនិត្យរកឯកសារសមត្ថកិច្ចបានរកឃើញថា រថយន្តខាងលើជាប្រភេទរថយន្តល្មើសច្បាប់គ្មានបង្កាន់ដៃពន្ធគេចពន្ធខុសច្បាប់ ហើយបានពាក់ស្លាកលេខក្លែងក្លាយ ដើម្បីបន្លំភ្នែកសមត្ថកិច្ចទៀតផង។

រថយន្តសេរីទំនើបនេះ បន្ទាប់ពីរកឃើញថា មិនបានបង់ពន្ធមន្ត្រីជំនាញ បានរឹបអូសយកទៅរក្សាទុកនៅការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធប្រចាំតំបន់៥នៃខេត្តបន្ទាយមានជ័យ។

សូមបញ្ជា​ក់ផងដែរថា សម្រាប់ខេត្តបន្ទាយមានជ័យ ក្រោយពីរថយន្តចង្កូតស្តាំ កំពុងត្រូវប៉ាន់ក្នុងការពាក់ស្លាកលេខ(ខ.ម)(ន.ប) គេឃើញថា ឈ្មួញក្រោមការឃុបឃិតជាប្រពន្ធ័ពីសំណាក់កងកម្លាំងឈរជើងតាមច្រករបៀងនៃព្រំដែនបានលួច និងនាំចូលជាហូរហែរមកក្នុងខេត្ត ដើម្បីលក់ចែកចាយទៅតាមបណ្តាខេត្តនានា។

ក្នុងនោះដែរ បើយោងតាមប្រភពដែលអាចជឿទុកចិត្តបាន បាននិយាយថា ការនាំចូលរថយន្តចង្កូតស្តាំអត់ពន្ធនេះ ក្រៅពីឈ្មួញក៏នៅមានសមត្ថកិច្ចកងកម្លាំងខ្លះបានដើរតួជាអ្នក​នាំចូលរថយន្តចង្កូតស្តាំ ដើម្បីដាក់បម្រើតាមអង្គភាពចំណុះដោយមានបិទឡូហ្គូអង្គភាពធាតុពិតត្រូវថ្លៃលក់រួចនាំចូលទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post