header ads

Sponsor

ភ្នំពេញៈ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃសហការជាមួយកម្លាំងអធិការដ្នាននគរបាលខណ្ឌសែនសុខ ក្រោមការសម្របសម្រួលពី លោកសេង គឹមឡាំង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រាបផ្ទះផលិតគ្រឿងញៀន នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ2019  នៅចំណុចផ្ទះលេខ285AEOផ្លូវ371ក្រុមទី6ភូមអរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មានម្ចាស់ផ្ទះឈ្មោះអ៊ុយ រ៉ាសី ភេទប្រុស។

ក្រោយប្រតិបត្តិការជាលទ្ធផលសមត្តកិច្ចដកហូបានថ្នាំញៀន ប្រមាណជិត200គីឡូក្រាមនឹងវត្តធាតុនឹងមិនទាន់ផ្សំរាប់រយគីឡូក្រាមទៀតដែលជាប្រភេទថ្នាំ Pyrovalerone នឹង Dopamine ដែលប្រើវាទៅនាំអោយរំជួលអារម្មណ៍។  ចំពោះវត្តុតាងខាងលើ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគឿងញៀន យកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវបន្តរកមេក្លោងធំនៅពីក្រោយ ហើយផ្ទះត្រូវបានបិតជបណ្តះអាសន្ន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post