header ads

Sponsor

បើយោងតាមឯកសារ ឯកឧត្តមវិល្លាម សមាជិកឧត្តមប្រឹក្សា និងពិគ្រោះយោបល់ មកពីគណបក្សខ្មែរក្រោក ដែលបានដាក់សំណើរ សូមផ្តល់យោបល់ ជូនសម្ដេចតេជោ នាយករដ្ឋមន្ដ្រី នៃកម្ពុជា កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០១៩កន្លងទៅ ស្នើរសុំ ឲ្យសម្តេចចាត់វិធានការផ្លូវច្បាប់លោក សាវិន វិបុល ដែលជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានយកដីដែលខេត្ត ផ្តល់ជូនអង្គភាព ដើម្បីចែកជូនមន្ត្រីយោធាខ្វះខាតធ្វើផ្ទះសម្បែងស្នាក់នៅ ប៉ុន្តែផ្ទុយទៅវិញ លោក សាវិន វិបុល បែរជាពុះដីដែលរដ្ឋបាលខេត្តឲ្យចែកឲ្យ ទៅលោកជំទាវ សាត លីគង់ ជាភរិយារបស់ខ្លួនរហូតដល់ទៅ១៥ឡូត៍ ដែលមានទំហំ៧៦គុណ២៤ ស្មើនឹង ១៨២៤ ម៉ែត្រ ទៅវិញ។

ឯកឧត្តមបានបន្ថែមថា សេចក្តីសម្រេចទាក់ទិននឹងការបែងចែក ដីជូនយោធាខ្វះខាត នៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ គឺមានភាពមិនប្រក្រតី ដោយសារខ្លឹមសារនៃសេចក្តីសម្រេចនោះ គឺជាការផ្ទុយស្រឡះ បែរជាបានប្រគល់ដីនោះជូនប្រពន្ធរបស់លោកដែលមិនមែនជាយោធាខ្វះខាតទៅវិញ ។

បើយោងតាម ក្រមរដ្ឋបវេណី ឆ្នាំ២០០៧  មាត្រា ៩៧២ បានកំណត់ជាគោលការណ៏ «ទ្រព្យសម្បត្តិ ដែលប្តីប្រពន្ធទាំងសងខាង ឬម្ខាងទទួលបាន នៅក្នុងអំឡុងពេលអាពាហ៏ពិពាហ៏ គឺជាទ្រព្យសម្បត្តិរួម»។

ដូច្នេះករណី លោក សាវិន វិបុល យកដីអង្គភាពចែកឲ្យ ប្រពន្ធ  នោះ គឺស្មើនឹង ចែកឲ្យខ្លួនឯងផ្ទាល់ដែរ ។  

គួររំលឹកផងដែរថា ករណីនេះកន្លងមកនៅក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពីគ្រោះនិងផ្ដល់យោបល់ ប្រចាំឆមាសក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី  កាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩ សម្តេចបានដាក់បញ្ជាឲ្យសិក្សា ដកតំណែងលោកសាវិន វិបុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ រួចហើយផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post