header ads

Sponsor

(ស្វាយរៀង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលអោយមនុស្សប្រុសស្រី៣នាក់ បានរងរបួសស្រាលដោយសាររថយន្តដឹកគ្រឿងភេសជ្ជៈបែកកង់ខាងឆ្វេង រ៉េចង្កូតក្រឡាប់ផ្ងាជើងប៉ុន្តែមិនបង្កអោយគ្រោះថ្នាក់អ្នកធ្វើដំណើរតាមដងផ្លូវនោះទេ គ្រាន់តែរងរបួសស្រាលតៃកុងឡាននិងអ្នករួមដំណើរ២នាក់ទៀត ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ៈ១០នាទី រសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិព្នៅ ឃុំតាសួស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។

ប្រភពពីសមត្ថកិច្ចបានអោយអង្គភាពយើងដឹងថា៖នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A 3178 បើកបរដោយបុរសម្នាក់អត់ស្គាល់អត្តសញ្ញាណ មានអ្នករួមដំណើរ២នាក់ប្រុសម្នាក់និងស្រីម្នាក់ ធ្វើដំណើរពីទិសខាងលិចទៅកើត លុះមកដល់ចំនុចកើតហេតុខាងលើស្រាប់ផ្ទុះកង់ក្រោយខាងស្តាំបណ្តាលអោយរ៉េចង្កូតក្រឡាប់ផ្ងាជើងតែម្តងទៅ ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post