ភ្នំពេញ ៖ ឯកឧត្តមវិល្លាម បានឲ្យដឹងនៅយប់ថ្ងៃទី ២២ ខែមេសាថា ការចុះតាមដានការអនុវត្តន៍ច្បាប់ជាលេីកទី២ បន្ទាប់ពីអាជ្ញាធរ និងសាលាក្រុងភ្នំពេញចុះអនុវត្តន៍ ស ជ ណ វាយកំទេចផ្ទះពលរដ្ឋ ២គ្រួសារក្នុងចំណោម២២ គ្រួសារនៅ ភូមិសាស្ត្រ តំបន់បឹងកក់ រាជធានីភ្នំពេញ ដោយជាករណីនេះគឺពលរដ្ឋមានទំនាស់ដីធ្លី និងក្រុមហ៊ុន ពលរដ្ឋបានអះអាងថា ដីនេះគាត់នៅជាយូរ ហេីយក្រុមហ៊ុនធ្លាប់ទទួលស្គាល់ថាជាដីគាត់ និងមិនជាប់ពាក់ព័ន្ធនិងដីអភិវឌ្ឍន៍ទេ តែឥលូវក្រុមហ៊ុនចាប់ផ្ដេីមថាជាដីរបស់ក្រុមហ៊ុនទៅវិញ។

ឯកឧត្តមបានឲ្យដឹងទៀតថា រឿងដែលគួរឲ្យចាប់អារម្មណ៍ករណីនេះ មានអេស្កាវាទ័រ បានចាប់ផ្ដីមចូលទៅវាយកំទេចផ្ទះពលរដ្ឋនៅម៉ោង ៥ ភ្លឺ កាលពីថ្ងៃ ១២ ខែ មេសា ឆ្នាំ ២០១៩ ថ្មីៗនេះ ជាពិសេសក្នុងកំឡុងពេលកំពុងវាយកំទេចនោះ ឯកឧត្តមបានបញ្ជា ឯកឧត្តម ឈឿងចាន់ធឿន ចុះទៅពិនិត្យមេីល ប៉ុន្តែត្រូវបានអាជ្ញាធរ រារាំង ចូលមិនបានឡេីយ ។

ជាចុងក្រោយឯកឧត្តមបន្ថែមទៀតថា ករណីនេះយេីងខ្ញុំបានប្រមូលតំរុយគ្រប់ជ្រុងជ្រោយដេីម្បីរៀបចំរបាយការណ៍ដាក់ជូនរដ្ឋាភិបាលជ្រាបជាព័ត៌មាន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor