header ads

Sponsor

ភ្នំពេញៈ ក្មេងស្រីដ៏កម្សត់ម្នាក់ ដែលអ្នកជិតខាងស្រលាញ់រាប់អានគ្រប់ៗគ្នា ព្រោះនាងមាន អត្តចរិតស្លូតបូត សុភាពរាបសារ គោរពចាស់ទុំ តែបែរជាកើតជំងឺឈាមសស៊ីឈាមក្រហម (Leukemia) ហើ​យជិតមួយអាទិត្យចុងក្រោយនេះ នាង​កាន់តែធ្វើ​ទុក្ខធ្ងន់ទៅៗ រហូតដល់​ព្រឹកថ្ងៃទី២២ មេសា ក្រុមគ្រួសារបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្ស៊ី តែ​ជាអកុសលប្អូនស្រីបានស្លាប់ នៅវេលាម៉ោង៨៖២០នាទីយប់ថ្ងៃដដែលនោះ។

ដំណឹងនេះពិតជាធ្វើ​ឲ្យអ្នកស្គាល់ប្អូនស្រី ស្ទើរ​តែមិនចង់ជឿគ្រប់ៗ និងបានមក ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារជាបន្តបន្ទាប់គ្នា ខណៈម្ដាយទ្រហោយំ មិនចង់ជឿថា កូនស្រីតែម្នាក់របស់គាត់ ចាកឆ្ងាយពីគាត់លឿនបែបនេះ គាត់សោកស្តាយស្រណោះ និងអាឡោះអាល័យ ជាពន់ពេក ទើបដេកយំឱបសពកូនរហូតទល់ភ្លឺ។

បើតាមសំឡេងផ្ញើសារតាម Messenger របស់ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់មិត្តភក្តិរបស់នាងថា "ខ្លួនមិនដឹងខ្លួនឯងឈឺអ្វីឲ្យប្រាកដនោះទេ មានអាការៈ តឹងច្រមុះ និងក្ដៅខ្លួនមិនទាន់បាត់សោះ តាំងពីចូលឆ្នាំមក  ព្យួរស៊ីរ៉ូមផង ចាក់ថ្នាំផង លេបថ្នាំផង អត់បាត់សោះ ហើយមកដល់ឥឡូវអត់បាត់សោះ និងមិនទាន់បានពិនិត្យឈាមនៅឡើយទេ" ។

ក្មេងស្រីដ៏កម្សត់ខាងលើ ឈ្មោះ អេង បុរីរតនា  អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១នៃវិទ្យាល័យ  ហ៊ុន សែន ចាក់អង្រែ  រស់នៅជាមួយម្ដាយក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

បច្ចុប្បន្នសពប្អូនស្រី រតនា ត្រូវបានក្រុមគ្រួសារចាត់ចែងតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅផ្ទះលេខ២៧A  ស្ថិតតាមផ្លូវលំបេតុង ក្រុមទី២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រហូតដល់ព្រឹកថ្ងៃពុធ ទី២៤  ខែមេសា ឆ្នាំ២០១៩ ដង្ហែយកទៅបូជាតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង និងសូមគោរពបួងសួងសុំឲ្យវិញ្ញាណក្ខន្ធប្អូនស្រី  បានទៅកាន់សុខគិតិភព ដោយស្ងប់ចិត្តផងចុះ...!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post