header ads

Sponsor

កម្សាន្តៈ ដោយសារអស់សង្ឃឹមនឹងជំងឺទឹកនោមផ្អែមដ៏រាំរ៉ៃព្យាបាលមិនជា តារាកំប្លែងតាក់ស៊ី បានលាតត្រដាងនូវរឿងរ៉ាវពិតដែលស្ថិតនៅពីក្រោយភាពកំប្លុកកំប្លែងរបស់នាដែលស្តាប់ទៅគួឲ្យអាណិតអាសូរ។

ដោយឡែក ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ ជាអ្នកដឹកនាំកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ CTN លោក សុវណ្ណ រិទ្ធី (ហៅតា វ៉ិច ទ័រ) បានអះអាងប្រាប់តាមសារអេឡិចត្រូនិចថា លោកធ្លាប់បានលឺពាក្យសម្តីខាងលើនេះពេលលោក តាក់ ស៊ី យូរ ហើយដែរ ប៉ុន្តែរហូតមកដល់ពេលនេះ គឺមិនទាន់ឃើញអ្វីប្រែប្រួលដូចគាត់និយាយនោះឡើយ។ លោកនិយាយថា ពូលឹតែគាត់និយាយពាក្យណឹង ខែ01គាត់ថាខែ2ខែ04គាត់ថាខែ05ចាំអោយច្បាស់សិនព្រោះមិនទាន់មានជាលាយលក្ខណ៏អក្សរមកពូទេ។

ជាការកត់សម្គាល់ការប្រកាសបួសជាព្រះសង្ឃរបស់នាយ តាក់ ស៊ី នាពេលនេះបានកើតឡើងស្រដៀងគ្នាផងដែរកាលពីអំឡុងចុងឆ្នាំ២០១៨ ដែលគេបានប្រទះឃើញតារាកំប្លែងរូបនេះបានដើរតែម្នាក់ឯងនៅលើភ្នំគូលែន ដោយស្លៀកសពាក់សគួរឲ្យភ្ញាក់ផ្អើល។ រឿងរ៉ាវនេះលោក សុវណ្ណ រិទ្ធី ក៏ធ្លាប់បានអះអាងប្រាប់សារព័ត៌មាននៅក្នុងស្រុកដែរថា កូនក្រុមរបស់លោក បានសុំការអនុញ្ញាតពីលោកទៅបួសនៅលើភ្នំគូលែននេះ។

លោកបញ្ជាក់ថា "គាត់ចង់បួសបែបនេះយូរមកហើយ និងបានព្យាយាមសុំច្បាប់ខ្ញុំ ហើយខ្ញុំប្រាប់ថា មិនអីទេ រើសរកវេលាណាមួយទៅ លៃយ៉ាងណាកុំឲ្យប៉ះពាល់ការងារ"។

អ្នកនាង ភីម និយាយថា រវាងអ្នកនាង និងនាយតាក់ស៊ី អត់មានបញ្ហាគ្រួសារណាមួយកើតឡើងនោះទេ ដោយទោះជាលោក មានវ័យច្រើនជាង ហើយមានជំងឺប្រចាំកាយ ក៏អ្នកនាងមិនដែលមានអារម្មណ៍ធុញទ្រាំក្នុងការថែទាំនោះដែរ។ អ្នកនាងថា នាយតាក់ស៊ីសូម្បីតែការធ្វើទុក្ខបុកម្នេញដាក់ភរិយា និងកូនប្រុស ដែលជាដំណក់ឈាមក៏មិនមាននោះដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យលោក ចាប់ផ្ដើមបែកគំនិតចង់តែបួស ហើយមិនចង់រស់នៅជួបជុំជាមួយប្រពន្ធកូននៅក្នុងពេលនេះ គឺដោយសារតែលោកពិបាករឿងជំងឺប្រចាំកាយ និងចង់តែបួស ហើយប្រាប់ឲ្យនាងស្វែងរកគ្រួសារថ្មី ដើម្បីកុំឲ្យបន្តពិបាក ជាមួយលោកបន្តទៀតតែម្ដង។ អ្នកនាងថា នាយតាក់ស៊ីលួច ទៅបួសរត់ចោលប្រពន្ធកូន ព្រោះតែជំងឺបាក់ទឹកចិត្តបែបនេះម្ដងហើយ ប៉ុន្តែក្រោយពេល តាមរកឃើញនៅភ្នំគូលែន ហើយមានការអង្វរករ ក៏សម្រេចចិត្តសឹកមកវិញ។

អ្នកនាងភីម បន្តថា នៅក្នុងពេលនេះ ស្វាមីរបស់ខ្លួន គឺនាយតាក់ស៊ី ចាប់ផ្ដើមឃាត់លែងជាប់តែម្ដង ដោយលោកប្រកាសថា ត្រូវតែទៅបួស បើទោះជាបួសបានតែមួយថ្ងៃ ហើយត្រូវស្លាប់ក៏លោកប្រកាសថាអស់ចិត្ត។ អ្នកនាងថា ទាំងក្រុមការងារ និង ក្រុមគ្រួសារសុទ្ធតែអង្វរកររាល់ថ្ងៃ កុំឲ្យលោកគិតខ្លី និងស្នើឲ្យលោកបន្តរស់នៅជួបជុំជាមួយគ្រួសារប្រពន្ធកូន តែលោកនៅតែអះអាងថា បើលោកមិនបានទៅបួស នោះលោកនឹងស្លាប់បិទភ្នែកមិនជិត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post