header ads

Sponsor

កណ្ដាលៈ គ្រោះគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ និងខូចខាតធ្ងន់ម៉ូតូ១គ្រឿង ខណៈរថយន្តខូចខាតស្រាល១គ្រឿង និងឃាត់ខ្លួនអ្នកបើកបររថយន្តបានផងដែរ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ត្រង់ចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ករណីនេះ បង្កឡើងដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP-7555 ដែលបើកបរដោយឈ្មោះ ឆាន់ ពៅ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិក្រាំងវែង ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ដែលបើកមានទីសដៅពីអ្នកលឿង ឆ្ពោះទៅភ្នំពេញ។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូបានបុកជាមួយរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2HA-4905 បើកបរដោយឈ្មោះ ហុង ឌី ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្វាយក្ងោង ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់អ្នកជិះម៉ូតូទាំង២នាក់ នៅកន្លែងកើតហេតុតែម្ដង។

តាមការសន្និដ្ឋានចំពោះករណីខាងលើ បណ្ដាលមកពីអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿន ខ្ចីខ្ចា មិនប្រុងប្រយ័ត្ន ហើយរំលោភចូលមកលើចំណែកផ្លូវ នៃយានយន្តមកពីទិសដៅផ្ទុយ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈម៉ូតូខូចធ្ងន់ និងរថយន្តខូចស្រាល ត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post