header ads

Sponsor

ភ្នំពេញ៖ វេលាម៉ោងប្រហែល ២ទៀបភ្លឺ ថ្ងៃ១៣ ខែមេសា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ ងន គន្ធា មន្ត្រីអាវុធហត្ថនៃកងឯកភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលមរណៈភាពហេីយ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមក្រោយជួបគ្រោះថ្នាក់ផ្ទុះធុងហ្គាស ដែលបំពាក់លើរថយន្ត GX470 បណ្តាលឲ្យឆាបឆេះរលាក ពេញខ្លួនប្រាណរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីម៉ោង១ និង២០នាទី រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ចំណុចផ្លូវ១០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បច្នុប្បន្នសពកំពុងតែបញ្ជូនពីប្រទេសវៀតណាម យកធ្វេីបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថាក្នុងហេតុការណ៍នេះផងដែរ មានអ្នករងរបួសស្រាល២ ទៅ៣នាក់ និងមានសម្ភារៈមួយចំនួនត្រូវខូចខាតរួមមាន៖ ឆេះឡាន២គ្រឿង ម៉ូតូស្គុបពី ១គ្រឿង និងសម្ភារៈមួយចំនួន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post