header ads

Sponsor

បាត់ដំបងៈ រថយន្តតួរីសមួយគ្រឿង អ្នកបើកបរងងុយដេក ធ្វើឲ្យរេចង្កូតធ្លាក់ផ្លូវហើយបុកផ្ទប់​ដើមចាន់គីរី បណ្ដាលមនុស្ស២នាក់ ស្លាប់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងវេលាម៉ោង៤៖២០នាទីទៀបភ្លឺថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ គីឡូម៉ែត្រ២៧០ ចំណុ​ចក្រុម១១ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ​រថយន្តម៉ាកតួ​រិស ពណ៌សពាក់ស្លាកលេខភ្នំពេញ២X-០៥៧០ តៃកុងបើកបរ​ក្នុងសភាព​ភាពងងុយដេក បណ្តាលអោយធ្លាក់ផ្លូវបុកដើមចាន់គីរី ស្លាប់មនុស្សប្រុស២នាក់។

ជនរងគ្រោះទី១.ឈ្មោះ ហម សុភ័ក្រ ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ២.ឈ្មោះខា ទីណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត  ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយកើតហេតុសពជនរងគ្រោះ​ទាំង២ សមត្ថកិច្ចបាន​ប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post