header ads

Sponsor

ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអះអាងថា ការបង្ហោះព័ត៌មាននៅលើ Facebook មិនត្រូវបានច្បាប់ការពារនោះទេ ស្តីពីរបបសារព័ត៌មាននោះទេ ខណៈដែលមានអ្នកលេង Facebook មួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយធ្វើការបង្ហោះចែកចាយ ផ្សព្វផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើចិត្ត ប៉ុន្ដែអ្នកសារព័ត៌មាន តាមទូរទស្សន៍ តាមវិទ្យុ កាសែត និងសារព័ត៌មាន Online គឺមានការពារដោយច្បាប់របបសារព័ត៌មានជាធរមាន។

ជាមួយគ្នានេះដែរ ឯកឧត្តមវិល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានជំរុញអោយក្រសួងព័ត៌មានត្រួតពិនិត្យបន្ថែម និងជំរុញឲ្យបង្កេីតច្បាប់គ្រប់គ្រងតឹងរឹងចំពោះបណ្ដារសារព័ត៌មានលេីបណ្ដាញសង្គមហ្វេសបុក ព្រោះអាចបង្កបញ្ហាដល់សង្គមជាតិតាមរយៈការបំពុលដំណឹងលេីបណ្ដាញសង្គមហ្វេសបុក។

លោកប្រធានក៏បានផ្ដាំផ្ញេីដោយខ្លីបំផុតក្នុងអង្គប្រជុំថា៖ កាលណាអ្នកអ្នកសារព័ត៌មានក្លាយជាព្រះរាជអាជ្ញា ក្លាយជាចៅក្រម ក្លាយជាអ្នកចាក់រុក ក្លាយជាអ្នកនយោបាយ ក្លាយជាអ្នកវិភាគអស់ទៅហេីយ នោះអ្នកអានព័ត៌មានមិនយូមិនឆាប់ច្បាស់ជាក្លាយជាមនុស្សឆ្កួតជាក់ជាមិនខាន ព្រោះតែការបំពុលរបស់អ្នកសារព័ត៌មានដែលគ្មានវិជ្ជាជីវៈអស់នោះធ្វេីអោយអ្នកអានភ័ន្តច្រឡំ ស ជា ខ្មៅ តាមតែអំណាចនៃការសរសេរបែបគ្មានវិជ្ជាជីវៈ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post