header ads

Sponsor

បន្ទាយមានជ័យៈ ផ្ទះមួយខ្នង ដែលសង់ឡើងខ្ពស់អំពីឈើប្រក់ស័ង្កសី ត្រូវបានរន្ទះបាញ់ឲ្យឆេះអស់ទាំងស្រុង ខណៈពេលមេឃកំពុងភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា សម្រាប់ខេត្តបន្ទាយមានជ័យ គ្រោះខ្យល់កន្ត្រាក់កើតមានញឹកញាប់ណាស់ ហើយបំផ្លាញលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសាលារៀនវត្តអារាមរាប់រយខ្នង ហើយក៏ជាលើកទី១ដែរ ដែលកើតមានឧប្បទ្ទវហេតុធម្មជាតិ ស្ទើរតែមិនជឿនេះ។ យ៉ាងណា នេះសំណាងល្អហើយមិនមានមនុស្សរងគ្រោះថ្នាក់ក្នុងហេតុការណ៍នោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post