header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនបាន បន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងការចុះធ្វើរដ្ឋបាលឆែកឆេរនៅក្នុងផ្ទះម៉ាស្សាមួយកន្លែង ដែលតែងតែមានក្រុមក្មេងស្ទាវ មកពពាក់ពពូនគ្នា ប្រើប្រាស់គ្រឿងញៀន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មាន ចុះមកកន្លែងកើតហេតុ តែសមត្ថកិច្ចហាក់បីដូចជា ព្យាយាមលាក់បាំង មិនព្រមផ្ដល់ព័ត៌មានអោយក្រុមអ្នកសារព័ត៌មាននោះទេ ហើយនាំខ្លួនទៅក្នុងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរភ្លាមៗតែម្ដង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦:១០នាទីល្ងាច ថ្ងៃអង្គារ៍ ទី២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះម៉ាស្សាមួយកន្លែង យីហោ "ម៉ៅ សំរិទ្ធ ម៉ាស្សា" ដែលមានទីតាំងក្រោយបុរីកីឡា  តាមផ្លូវលេខ១៦២  ជាប់របង អធិការដ្ឋាននគរបាលខណ្ឌ៧មករា  ស្ថិតក្នុងសង្កាត់វាលវង្ស  ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា  នៅមុនកើតហេតុ  គេឃើញកម្លាំងនគរបាលខណ្ឌ៧មករា  ដឹកនាំដោយលោក ក្រេ ត ស ក្តិរី ន អធិការរង ទទួល ផែន ព្រហ្មទណ្ឌ ខណ្ឌ ៧ មក រា  បាននាំកម្លាំងចុះធ្វើការត្រួតពិនិត្យរដ្ឋបាល ក្នុងផ្ទះម៉ាស្សាខាងលើ ដោយឆែកឆេរចំនួន២បន្ទប់ គឺបន្ទប់លេខ១៦  និងបន្ទប់លេខ៤៣  ដោយរកឃើញ  សម្ភារៈពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនមួយចំនួន និងឃាត់ខ្លួនជនសង្ស័យ៤នាក់  បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មាន  ចុះមកកន្លែងកើតហេតុ។

ប្រភពបន្តថា  សង្កេតឃើញសមត្ថកិច្ច ហាក់បីដូចជា ព្យាយាម លាក់បាំង  មិនព្រមផ្ដល់ព័ត៌មានឲ្យក្រុមអ្នកសារព័ត៌មាននោះទេ  ព្រោះភ្លាមៗនោះសមត្ថកិច្ចបាន  នាំខ្លួនជនសង្ស័យទាំង៤នាក់នោះ ចូលទៅក្នុងអធិការដ្ឋាននគរបាលខណ្ឌ៧មករាភ្លាមៗ ព្រោះប្រញាប់ប្រញាល់ធ្វើការសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យ ទាំង៤នាក់  មិនទាន់ស្គាល់អត្តសញ្ញាណទេ  កំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ចខណ្ឌ៧មករា និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post