header ads

Sponsor

កំពង់ឆ្នាំងៈ ទូកបាឡាស្មាច់មួយគ្រឿងនិងសាច់អួន១វង់ដែលផ្ទុកនៅលើទូកត្រូវបានជនមិនស្គាល់មុខលួចចាក់សាំងដុតទាំងសាច់អួននិងទូកបណ្ដាលឲ្យឆេះខ្ទេចទាំងព្រឹកហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ១០នាទីព្រឹកថ្ងៃទី២ខែមេសា ឆ្នាំ២០១៩ម្សិលមិញនៅចំណុចបឹងអភិរក្សឆ្អឹងដំរី ដែស្ថិតក្នុងភូមិទឹកហូតឃុំទឹកហូតស្រុករលាប្អៀរ នៅពេលដែលម្ចាស់នាំគ្នាឡើងទៅហូបបាយអស់។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើនេះបានឲ្យដឹងថា:ទូកស្មាច់និងសាច់អួន ដែលត្រូវបានគេលួចដុតខាងលើនេះ គឺជារបស់ឈ្មោះ ចិន ជាជនជាតិវៀតណាមរស់នៅក្នុងភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ។

ប្រជាពលរដ្ឋបន្តថា:បុគ្គលរូបនេះតែងតែធ្វើសកម្មភាពអូសអួននៅចំណុចបឹងអភិរក្សឆ្អឹងដំរីជារៀងរាល់យប់ ដោយមានការបើកដៃពីមន្ត្រីជលផលផងដែរ ការនេសាទដោយប្រើឧបករណ៍អួនអូសនៅក្នុងបឹងអភិរក្សខាងលើនេះ ប្រជាពលរដ្ឋថា វាមានផលប៉ះពាល់ទៅដល់ការនេសាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ដូចជាធ្វើអោយដាច់មងសន្ទូចរបស់គេ ធ្វើឲ្យគេខឹងក៏លួចដុតទូកនិងអួននេះចោលតែម្ដងទៅ នេះគ្រាន់តែជាការសន្និដ្ឋានរបស់ពួកគាត់តែប៉ុណ្ណោះ តែយ៉ាងណាក៏ពួកគាត់មិនគាំទ្រនូវទង្វើខុសច្បាប់ណាមួយនោះទេទាំងការរកស៊ីអូសអួនល្មើសច្បាប់នៅក្នុងតំបន់អភិរក្ស ទាំងការលួចដុតកម្ទេចចោលនូវសម្ភារៈប្រើប្រាស់ណាមួយក្រៅប្រព័ន្ធច្បាប់បែបនេះឡើយ។

ពួកគាត់ក៏រង់ចាំមើលផងដែរ ក្នុងករណីមួយនេះថាតើម្ចាស់ទូក ដែលរងការខូចខាតអាចដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីវែកមុខរកជនខិលខូចទាំងនោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ដែរឬទេ។តែបើប្ដឹងសមត្ថកិច្ច ថាតើសមត្ថកិច្ចចាត់ការបែបណាចំពោះម្ចាស់ទូកដែលជាអ្នករកស៊ីនេសាទល្មើសច្បាប់ដូចដែលមានវត្ថុតាងស្រាប់នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post