header ads

Sponsor

ភ្នំពេញ៖ នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងចូលមកដល់ហើយ ក៏ជាពេលវេលាដែលពុកម៉ែបងប្អូនមួយចំនួនធំធ្វើដំណើរទៅលេងស្រុកកំណើត ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់សមាគមដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងអាជីវករដឹកជញ្ជូនអ្នកដំណើរទាំងអស់ កុំឱ្យដំឡើងថ្លៃដឹកជញ្ជូនរបស់ខ្លួននៅក្នុងកំលុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលឈានចូលមកដល់ខាងមុខនេះ ដោយរក្សាតម្លៃសេវាដឹកជញ្ជូនអ្នកដំណើរឱ្យនៅដដែលដូចតម្លៃធម្មតា។

ក្រសួងបានគូសបញ្ជាក់ថា ការណែនាំនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ក្រៅពីការណែនាំមិនឱ្យដំឡើងថ្លៃហើយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានណែនាំដល់អ្នកប្រកបរបររកស៊ីដឹកជញ្ជូនទាំងអស់មិនឱ្យផ្ទុកអ្នកដំណើរលើសចំណុះ និងផ្ទុកទំនិញសំពីងសំពោងខុសលក្ខណៈបច្ចេកទេស គ្មានផាសុខភាព ដែលងាយបង្កឱ្យមានគ្រោះថ្នាក់។

ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុក្នុងពេលធ្វើដំណើរ ក្រសួងបានណែនាំដល់អ្នកបើករថយន្តដឹកជញ្ជូនទាំង ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរ៕

ចុចអាន ៖ សម្ដេចតេជោ អរគុណម្ចាស់សណ្ឋាគារ និងឡានតាក់ស៊ី មិនដំឡើងថ្លៃដល់ពលរដ្ឋ នាឱកាសបុណ្យឆ្នាំខ្មែរ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post