កំពង់ឆ្នាំងៈ នៅក្នុងពិធីបុណ្យទន្លេលើកទី៥ កន្លងមក សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ធ្លាប់មានប្រសាសន៍ក្រើនរំលឹក ឲ្យអភិបាលខេត្តកំពង់ឆ្នាំង ខិតខំការពារដីរដ្ឋឲ្យ បាន ជាពិសេសដីព្រៃលិចទឹក ក្នុងតំបន់០២ និង០៣។
ជាក់ស្តែងក្នុងសង្កាត់ខ្សាម(ចុងកោះ) ឈ្មួញពុះដីឡូត៍លក់ ក្នុងតំបន់ហាមឃាត់យ៉ាងអនាធិបតេយ្យ កំពុងតែរីកដូចផ្សិត តើជាភាពកម្សោយរបស់អាជ្ញាធរមែនដែរ ឬទេ? ឬបណ្ដាលមកពីអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធ?
យើងឃើញថា រាល់ថ្ងៃនេះ ឈ្មួញដី រួមទាំងអ្នកមានអំណាចមួយចំនួន កំពុងត្រូវប៉ាន់ ក្នុងការជីកកាយយកអាចម៍ដី ពីក្នុងបឹងសម្រែក ស្ថិតក្នុងភូមិអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លក់អោយឈ្មួញចាក់បំពេញដីលិចទឹក ពុះឡូត៍លក់ ដោយជ្រកក្រោមលេសស្តារបាតបឹង។
ករណីនេះ មហាជនឆ្ងល់ថា ចុះហេតុអ្វីបានជាឈ្មួញដី អាចជីកកាយយកអាចម៍ដី ក្នុងបឹងបានដោយរលូន? ក្រុមឈ្មួញបានធ្វើសកម្មភាពទិញ និងឈូសឆាយ ឬពង្រីកបន្ថែមសឹងរាល់ថ្ងៃ។
បើយោងលើច្បាប់ស្តីពីជលផល មាត្រា២៥ ការធ្វើទំនប់កាត់ ឬការលុបទន្លេ ស្ទឹង ព្រែក អូរ បឹង ប្រឡាយ អាងទឹក និងអាងធម្មជាតិ ឬការជីកប្រឡាយ រណ្ដៅ និងស្រះទ្រង់ទ្រាយធំ ឬការសាងសង់សំណង់ថ្មីនានា ដែលអាចបង្កមហន្តរាយដល់ធនធានជលផល នៅក្នុងដែននេសាទ ត្រូវមានការសិក្សាវាយតម្លៃពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធទើបអាចធ្វើបាន។
ប៉ុន្តែជាក់ស្ដែងការធ្វើសកម្មភាពជីកកកាយយកអាចម៍ដីក្នុងតំបន់ហាមឃាត់ ដែលមានរណ្តៅធំៗ ជ្រៅៗ ជាច្រើនឆ្នាំកន្លងទៅនេះ មិនដែលឃើញមានការអនុញ្ញាតពីក្រសួងណាមួយនោះទេ។ ហើយក៏មិនដែលឃើញជនទាំងនោះទទួលទោសទណ្ឌទៅតាមផ្លូវច្បាប់ម្ដងណាឡើយ។
ករណីខាងលើនេះ ដើម្បីជៀសវាងរងនូវការរិះគន់ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរកសិកម្ម គួរតែចុះពិនិត្យ និងមានចំណាត់ការទប់ស្កាត់ កុំអោយមហាជនយល់ថា ពុករលួយជាប្រព័ន្ធ៕

ផ្ដល់សិទ្ធិដោយ៖ campost.news