header ads

Sponsor

បន្ទាយមានជ័យៈ ភ្លៀងធ្លាក់ ខ្យល់កន្រ្កាក់ និងផ្គររន្ទះ បណ្តាលឲ្យប៉ះពាល់ ឃុំចំនួនពីរ នៅស្រុកភ្នំស្រុក ខេត្តបណ្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

ភ្លៀងធ្លាក់ ខ្យល់កន្រ្កាក់ និងផ្គររន្ទះ បណ្តាលឲ្យប៉ះពាល់ ឃុំចំនួនពីរ គឺមានឃុំពន្លៃ រន្ទះបាញ់គោស្លាប់អស់៥ក្បាល ដែលមានម្ចាស់ឈ្មោះ សេ ហូរ ភេទប្រុស អាយុ៦៤ឆ្នាំ រស់​នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ចំណែកឃុំប៉ោយចារ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋពចំនួន១៦ខ្នង មាន៤ភូមិ គឺ១/ ភូមិតាអុងចំនួន១០ខ្នង ២/ ភូមិត្រពាំងថ្មខាងជើ​ងចំនួន២ខ្នង ៣/ ភូមិត្រពាំងថ្មកណ្តាលចំនួន២ខ្នង ៤/ ភូមិត្រពាំងថ្មត្បូងចំនួន២ខ្នង។

សូមបញ្ជាក់ថា គ្រោះធម្មជាតិខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់ រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post