header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថ្កោលទោស ចំពោះភេវកម្មដែលកើតឡើងនៅក្នុងប្រទេសស្រីលង្ការ ដែលបណ្តាលឲ្យមនុស្ស ចំនួន២៩០នាក់ស្លាប់ និងបណ្តាលឲ្យរបួស ជាង៥០០នាក់។ ជាងនេះ សម្តេចតេជោ ក៏បានប្រកាសថា កម្ពុជាត្រូវតែរឹតបណ្តឹងការប្រើប្រាស់អាវុធផងដែរ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាដល់និស្សិតបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នាមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចសូមថ្កោលទោសចំពោះភេវកម្មចំពោះស្រីលង្ការ ដែលបណ្តាលឲ្យមនុស្សស្លាប់ ចំនួន២៩០នាក់ និងជាង៥០០នាក់របួស ហើយអាចនឹងស្លាប់ជាបន្ទបន្ទាប់ទៀត។

សម្តេចតេជោ ក៏បានឲ្យដឹងថា គេកំពុងសិក្សាចំពោះករណីភេវកម្ម ដែលកើតឡើងនៅស្រីលង្ការ ថាអាចនឹងទាក់ទងជាមួយករណីដែលកើតនៅញូហ្សាឡែន ឬយ៉ាងណា។

សម្តេចបញ្ជាក់ថា "រឿងនេះយើងកំពុងពិនិត្យថាតើមានទំនាក់ទំនងអ្វីនឹងភេវកម្មនៅញូហ្សាឡែន ឬអត់កាលពីពេលប៉ុន្មានខែមុននៅណូវែលសេឡង់ មានករណីសាសនាឥស្លាមបានទៅលើកព្រះវិហារឥស្លាម។ តែនៅស្រីលង្ការបានវ៉ៃនៅព្រះវិហារគ្រឹះទាំងអស់។ អីញ្ចឹងតើមានទំនាក់ទំនងអ្វីទេយើងមិនទាន់ហ៊ានសន្និដ្ឋាន ដោយសារមិនទាន់មានក្រុមណាមួយចេញមុខមកធ្វើទទួលខុសក្នុងការវាយប្រហារនោះទេ"។

សម្តេចតេជោ ក៏បានលើកឡើងទៀតថា គ្រាន់តែតេឡេបញ្ជាត្រូវគេរកឃើញជាង៨០គ្រឿង ដូច្នេះករណីធ្វើប្រហារនេះ។

សម្តេច ក៏បានបន្ថែមថា បទពិសោធន៍ភេវកម្មនៅស្រីលង្ការ និងញូហ្សាឡែន ក៏ជាមេរៀនសម្រាប់កម្ពុជា ក្នុងការបន្តការគ្រប់គ្រងឲ្យបានម៉ត់ចត់លើការប្រើប្រាស់អាវុធជាតិផ្ទុះ។ សេរីភាពហួសហេតុលើការប្រើប្រាស់អាយវុធ ឬជាតិផ្ទុះមិនមែនជាសេចក្តីត្រូវការរបស់ប្រជាជនទេ។

សម្តេចបញាក់ថា "កម្ពុជា សូមតឹងតែងបន្តិចហើយចំពោះការប្រើប្រាស់អាវុធ តែតឹងតែងយ៉ាងនឹងហើយនៅតែកើតមានបញ្ហា អ្នកខ្លះដកអាវុធផ្ជង់គេក៏មាន ដែលបណ្តាលឲ្យកើតរឿងដោយអាវុធនេះផង"៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post