header ads

Sponsor

ភ្នំពេញៈ សព្វថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុង១ថ្ងៃជាមធ្យម៧នាក់នោះ ត្រូវបានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្នុង១ឆ្នាំៗ កម្ពុជាខាតបង់ ៣៥០លានដុល្លារ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ខណៈអ្នកស្លាប់ មិនពាក់មួកសុវត្ថិភាព ជាង៧៨%។

ក្នុងពិធីចុះត្រួតពិនិត្យការដ្ឋាន ជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល អំពាវនាវ ប្រជាពលរដ្ឋខ្មែរ ចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានទាំងអស់គ្នា។

លោកមានប្រសាសន៍ថា សព្វថ្ងៃនេះ ខាតថវិកាជាតិយើង ៣៥០លានដុល្លារក្នុង១ឆ្នាំ ដោយសារគ្រោះចរាចរណ៍នេះឯង។ បើកលឿនពេក មិនពាក់មួកសុវត្ថិភាព ពេលជិះម៉ូតូ៧៨% អ្នកដែលស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ គឺអ្នកជិកម៉ូតូ មិនពាក់មួកសុវត្ថិភាព ។

លោកបន្តថា បើយក៣៥០លាន ទៅកសាងមន្ទីរពេទ្យ សាលារៀន វត្តអារ៉ាម ប្រឡាយទឹកជូនពលរដ្ឋ គឺបានច្រើន ដូច្នេះពលរដ្ឋត្រូវចូលរួម គោរពច្បាប់ចរាចរណ៍ ដើម្បីកសាងប្រទេសជាតិផងដែរ ។

សូមរំលឹកថា ពលរដ្ឋខ្មែរចំនួន ១៧៦១នាក់បានស្លាប់ និងរងរបួសចំនួន ៤៧៧១នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០១៨ បើប្រៀបធៀប ទៅឆ្នាំ២០១៧ ចំនួនអ្នកស្លាប់ និងរងរបួសថយចុះ ។ ក្នុងនោះស្លាប់ថយ ចុះចំនួន១៩នាក់ និងអ្នករបួសថយចុះ ចំនួន៧៦៨នាក់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post