header ads

Sponsor

ក្រុងព្រះសីហនុ-បុរសជាជនជាតិចិនម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ មួយករណីទៀតកាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខរោចក្រក្រោន ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។

របាយកាណ៏ពីនគរបាលបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាង រថយន្ត ០១គ្រឿងម៉ាក LEXUS RX330 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ2A-9706 បើកបរដោយ ជនជាតិ ចិន ភេទ ប្រុស មិនស្គាល់អត្តសញ្ញាណ មានទិសដៅចេញពីក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើរ៉េចង្កូតមកខាងឆ្វេងដៃបុកនឹងរថយន្តដឹកកុងតឺន័រ ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D-8109 របស់ក្រុមហ៊ុន អ៊ុយ ញ៉ុង អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅផ្ទុយគ្នា បណ្ដាលបុរស ជនជាតិ ចិនម្នាក់ជា អ្នកបើកបររថយន្ត LEXUS RX330 ស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរក អត្តសញ្ញាណជនរងគ្រោះនិងបានយកសាកសពទៅតំកល់ទុកនៅវត្តក្រោម ចំណែកអ្នកបើកបររថយន្តកុងតឺន័ររត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។ 

វត្ថុតាង រថយន្តចំនួន ០២គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post